ឡូយអស់ស្ទះ! អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក តម្លៃជិត៣លានដុល្លារ បានជួសជុលរួច ១០០% ហើយ

មួយរយៈមុននេះ ពហុកីឡដ្ឋានអូឡាំពិក  បាននឹងកំពុងតែស្ថាបនាអាងហែលទឹកខ្នាតអន្តរជាតិ ហើយពេលនេះផងដែរ ​ការជួសជុលបានរួចរាល់ ​១០០% ​ហើយ។

94488510_1392148690969467_8129688404821540864_o 1

រូបភាពជាច្រើនជាមួយនឹងរូបរាងអាងហែលទឹកថ្មី ​ត្រូវបានបង្ហោះជាផ្លូវការនៅក្នុងផេកហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំង LED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

94441765_1392146827636320_3339067889859690496_o

94399915_1392147260969610_615652530742886400_o

94571716_1392148514302818_4383981356498026496_o

94506327_1392147604302909_2026384008547401728_o


94423822_1392146534303016_9092196958176542720_o

94133345_1392146480969688_6878763979972280320_o

93439431_1392146460969690_2446661784120066048_o

ក្នុងនោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យមើលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ៕

94089544_1392147564302913_9073186436492034048_o

94221490_1392148630969473_3678469326714699776_o

93912457_1392147657636237_3110894148782129152_o