“ តេី​ប្រពន្ធរបសខ្ញុំមានអ្វីល្អ​ ដែលធ្វេីឲ្យខ្ញុំជ្រេីសរេីសយកនាង?”

មេរៀនសម្រាប់ជ្រេីសរេីសគូស្រករប្រពន្ធចិនរបស់ខ្ញុំមិនស្អាតទេវាមានមនុស្សជាច្រេីននាក់ដែលបានសួរខ្ញុំថា:

“ តេីហេតុអ្វីបានជាប្រពន្ធរបស់លោកមិនស្អាត​ ខណ:ដែលលោកមានប្រាក់ច្រេីនលេីសលប់បែបនេះនោះ?”

ក្នុងក្រសែភ្នែករបស់ពួកគេ​ ខ្ញុំគួរតែជ្រេីសរេីសយកនារីម្នាក់​ ដែលស្អាតជាង​ Prescilla Chan ដែលជាប្រពន្ធសព្វថ្ងៃរបស់ខ្ញុំ

មុននឹងឆ្លេីយនឹងសំណួរនេះ​ ខ្ញុំសូមសួរបកវិញថា​ តេី “នារីស្អាត” និង​ “នារីមិនស្អាត” មានអត្ថន័យដូចម្ដេច?

និយាយដោយស្មោះត្រង់​ ខ្ញុំពិតជាមានឱកាសជាច្រេីនណាស់​ ដេីម្បីជួបនារីដ៏ស្រស់ស្អាត​ ហេីយវាមាននារីជាច្រេីននាក់​ ដែលចង់ធ្វេីជាប្រពន្ធខ្ញុំ​ ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វេីពីកញ្ចក់​ ...គឺវាងាយនឹងបែកណាស់...​ និយាយឲ្យងាយយល់​ គឺវាពិបាកថែរក្សាណាស់​...

ស្រីស្អាតខ្លះធ្វេីឫកឆ្មេីងឆ្មៃ ព្រហេីន​ ងរចុះ​ ងរឡេីង​ និងមាយាដូចជាម្ចាស់ក្សត្រី​ រួចនាងប្រាកដជាសួរខ្ញុំថា: “ យីលោកអេីយ! មានលុយច្រេីនដូចបងហេីយ​ ម្ដេចក៏មិនដូរឡានចេញ?”

ខ្ញុំដឹងថា​ ពួកនាងមានគោលបំណងចង់បានខ្ញុំ​ជាប្ដី​ ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក​ រួចលាដៃទាមទារលុយឥតឈប់ឈរ​ ក្នុងឋាន:ជាប្រពន្ធរបស់មហាសេដ្ឋី...

ផ្ទុយទៅវិញ​ បេីស្រីស្អាតម្នាក់ចេះត្រឹមតែទាមទារមិនចេះស្កប់ស្កល់នោះ​ នាងគឺគ្រាន់តែស្រីដ៏អាក្រក់​ និងគម្រក់ម្នាក់តែប៉ុណ្ណោះ​ អ្នកដឹងទេ?​ ស្រីបែបនេះ​ ឲ្យខ្ញុំទទេ​ ក៏ខ្ញុំខ្ពេីមដែរ!

91135843_541019100160821_4480459498925850624_n


សម្រស់ខាងក្រៅនឹងធ្លាក់ទៅអាក្រក់និងរយីករយាក​ នៅពេលដែលនាងចាស់ទៅ​ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡេីងៗ​ នៅពេលដែលវ័យរបស់នាងកាន់តែកេីនឡេីងៗ​

អ៊ីចឹង​ វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា:

-“ តេី​ប្រពន្ធរបសខ្ញុំមានអ្វីល្អ​ ដែលធ្វេីឲ្យខ្ញុំជ្រេីសរេីសយកនាង?” ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង​ ហេីយស្នាមញញឹមរបស់នាងធ្វេីឲ្យខ្ញុំបាក់ចិត្តទាំងស្រុង!” ចាប់តាំងពីនាងមានផ្ទៃពោះមក​ នាងរក្សាបាននូវទឹកមុខញញឹមដដែល​ ហេីយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួលនៃរាងកាយរបស់នាងឡេីយ​ គឺនាងថែក្សាបាននូវភាពសាមញ្ញ​ និងភាពប្រកបដោយសុខដុមរមនារបស់នាង ខ្ញុំពេញចិត្តនឹងភាពសាមញ្ញនិងរូបរាងរបស់នាងនាងគឺជានារីដែលចេះអាណិតអាសូរ​ ឆ្លាតវៃ​ ក្លាហាន​ ច្នៃប្រតិដ្ឋ​ និងយកអាសារអ្នកដទៃគួរឲ្យស្រឡាញ់នៅជាមួយនាង​ ខ្ញុំមានអារម្មណ៍ធូរស្រាល​ កក់ក្ដៅ​ និងសុខស្រួល​ណាស់នាងមិនដែលប្រេីប្រាស់​ ឬកេងប្រវ័ញ្ចពីខ្ញុំ​ ធ្វេីឫកពារអួតអាងសោះឡេីយ​ ហេីយនាងមានបញ្ញា​ ឈ្លាសវៃ​ ដ្បិតនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវេីដផ្នែកវេជ្ជសាស្ត្រអ្នកដឹងទេថា​ អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជេីងមួយគូ​ គឺវាមានតែអ្នកពាក់ទេ​ ដែលដឹងថា​ តេីស្បែកជេីងនោះពាក់ស្រួលដែរឬទេនោះចំពោះខ្ញុំ​ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់ខ្ញុំបានស្គាល់នាងនៅពេលដែលយេីងតម្រង់ជួរចូលបន្ទប់ទឹក​ ខណ:នោះ​ បេះដូងខ្ញុំប្រាប់ថា​ នាងគឺជាដៃគូជីវិតរបស់ខ្ញុំហេីយនៅក្នុងក្រសែភ្នែករបស់អ្នក​ ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ​ តែនៅក្នុងក្រសែភ្នែកខ្ញុំ​ នាងស្អាតនិងស័ក្ដិសមនឹងខ្ញុំណាស់ ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ​ ហេីយខ្ញុំសុំអួតមួយហេីយ​ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ!

នៅក្នុងរូបថតនេះ​ នាងនិងខ្ញុំដូចជាមានភាពសុខស្រួលតាមបែបធម្មជាតិពិតៗ

អូ! វិះភ្លេចប្រាប់អ្នកមួយថា​ “ ភាពសាមញ្ញទេីបជាភាពដ៏ស្រស់ស្អាតពិតណា!”

“SIMPLE IS BEAUTIFUL!”

ប្រែសម្រួលពីអត្ថបទផ្ទាល់របស់​ Mark Zuckerburg ស្ថាបនិកហ្វេសប៊ុក

អត្ថបទ៖ ទុត​ បូ