លេងមែនទែនហើយ! ក្រោយអាមេរិចផ្តាច់ជំនួយ ​ចិនបែរជាផ្តល់ថវិកាដល់ ​WHO ដល់ទៅ ៣០លានដុល្លារ

រយៈកន្លងមក  អាមេរិច  ហាក់មានការថ្នាំងថ្នាក់ជាខ្លាំងចំពោះករណី ​Covid-19  រហូតដេញដោលយកជាផ្លូវនយោបាយ ​និងដកហូតថវិកាជំនួយដល់អង្គការសុខភាពពិភពលោក ​WHO  ។

ស្រាប់តែថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បាន​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថា ​រដ្ឋាភិបាលចិនបានសម្រេច​បរិច្ចាកថវិកាដល់ទៅ  ៣០ លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក (WHO) ដោយជំនួយហិរញ្ញវត្ថុនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល។

3110916003b6f9b0747b88e6406cb5d3cfb09eb6

ដោយ អង្គការសុខភាពពិភពលោក ដែលមានលោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម​ដោយផ្អែកលើវិទ្យាសាស្ត្រ និងជំហរយុត្តិធម៌ ​ហើយបានដើរតួយ៉ាងសំខាន់ក្នុងការជួយប្រទេសនានា ដើម្បី​​ឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ ​Covid-19 ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺនេះដែរ។


40491e4896e92b87c9dc7b31e504a20ce90e539e

គួរឱ្យដឹងផងដែរថា ​កន្លងមក ​នៅក្នុងខែមីនា រដ្ឋាភិបាលចិនក៏បានបរិច្ចាកថវិកាចំនួន ២០ លានដុល្លារ​អាមេរិក ដល់អង្គការ WHO នេះដែរ ​​ដើម្បីគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង​ការផ្ទុះឡើងនៃវីរុស ​Covid-19 >

ប្រភព៖ CNA

E410fe9c2cc57e17e73895272cff3b4f6cca8ba1