សំណេរប្រៀបធៀបសង្គ្រាមសាមកុក​ និងសង្គ្រាមលោកលើកទីពីរ

វាគឺជាប្រវត្តិសាស្ត្រច្រុំដែល​ ដែលក្នុង​សម័យ​សាមកុក​ ប្រទេសចិន​ ឆាវឆាវ​ បានលើកទ័ពមួយនគរ​ ដែលមានសរុប​ ៣​ លាននាក់​ ទៅ​វាយ​ តុងអូ​ ដែលជាតំបន់ជាប់ទន្លេហើយត្រូវចាញ់យ៉ាងអាម៉ាស់​ ក្រោមថ្វីដៃរបស់​ ជូកឺលៀង​ ក្នុងយុទ្ធសាស្ត្រ​ "ប្រើភ្លើងដុតទូកលើទឹក" ដែលធ្វើអោយ​ ឆាវឆាវ​ បាត់បង់ទ័ពយ៉ាងច្រើន​ និងស្ទើរតែបាត់​បង់ជីវិត​។

ដោយសារតែ​ តុងអូ​ ជាតំបន់ទន្លេ​ ទ័ព​ ឆាវឆាវ​ ទៀតសោត​ ជាទ័ពឆ្នើមខាងជើងគោក​ ដូឆ្នេះ​ ឆាវឆាវ​ ចាំបាច់ត្រូវបង្វឹកទ័ព​ ជើងគោកអោយវាយប្រហារលើទឹកយ៉ាងមានប្រសិទ្ធិភាព​។ ហើយដើម្បីអោយទ័ពជើង គោក​ អាចវាយប្រហារលើទឹកមានប្រសិទ្ធិភាព​ មេទ័ពម្នាក់បានផ្តល់យោបល់យ៉ាងមាន​ ប្រសិទ្ធិ​ គឺត្រូវយកទូកដាក់ច្រវាក់ភ្ជាប់គ្នា​ ធ្វើបែបនេះ​ ទាហាន​នៅលើទូកមិនឃ្លីងឃ្លោង​ និងមិនពុលរលក ។ នេះជាវិធីយ៉ាងមានប្រសិទ្ធិភាព​ តែ​ ឆាវឆាវ​ មិនដឹងទេថា​ វិធីនេះ​ នឹងនាំអន្តររ៉ាយដល់ទ័ព​ ឆាវឆាវ​ ទាំងមូល​ និងធ្វើអោយ​ ឆាវឆាវ​ ចាញ់យ៉ឱងអាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ​ នរគទាំងបី​ នៃប្រទេសចិន​។

ងាកមកមើលសង្គ្រាមសម័យថ្មី​ ដែល​ជាសង្គ្រាមមនុស្សទូទៅស្គាល់​ និងចងចាំនោះ​ គឺ​ សង្គ្រាមលោកលើកទីពីរ​។

សម័យសង្គ្រាមលោកលើកទីពីរ​ អ្នកណាក៏ស្គាល់ពីមេដឹកនាំ​ មួយរូបដែលជាអ្នកអុជអាលបង្កជម្លោះជាមួយមហាអំណាច​ បារាំង​ និងអង់គ្លេស​ នោះគឺ​ អាហ្វ​ដុល​ ហុត្លែរ​។ អាហ្វដុល​ ហុត្លែរ​ ជាមេដឹកនាំផ្តាច់ការមួយរូប​ ដែលស្អប់ជាតិសាសន៍ដទៃ​ តែលើកដង្កើងជាតិសាសន៍អាល្លឺម៉ង់​ ជាប្រមុខរដ្ធដែលដឹកនាំទ័ព​ ជាង​ ១៣លាននាក់វាយដណ្តើមកាន់កាប់​ អឺរ៉ុប​ ស្ទើរតែ​ទាំងស្រុង​។

រីប្រវត្តិសាស្ត្រមួយទៀតនាដើម ទសវត្សន៍ទី ២០នេះ ដែល​ ហុីត្លែ​ ផ្តើមចាញ់ដំបូង​ គឺនៅ​ រុស្សុី​ ដែលកំឡុងពេលនោះ​ ហុីត្លែ​ បើកការវាយឡុកទ្រង់ទ្រាយធំ​បំផុតមិនធ្លាប់មានក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ កងទ័ពមានសរុប​ បីលាននាក់​ ចែកជាបីកងពលធំ​ អមជាមួយកងរថក្រោះជាងប្រាំមួយពាន់គ្រឿង​ និងសព្វាវុធទំនើបៗ​ ព្រមទាំងយន្តហោះជាច្រើនរយគ្រឿង​ បានបើកការវាយប្រហារយ៉ាងគំហក់ទៅលើកងទព​ រុស្សុី​ ។


ក្នុងជំហានដំបូងកងទ័ព​ អាល្លឺម៉ង់​ បានយកឈ្នះជាបន្តបន្ទាប់​ សឹងតែខ្វះមួយជំហានសម្រេចគោលដៅ​ គឺវាយកាន់កាប់​ ទីក្រុង​ មូស្គូ​។ ជាអកុសល​ រដូវត្រជាក់ក៏មកដល់​ រុស្សុី​ ដែលដឹងច្បាស់ថាទ័ព​ អាល្លឺម៉ង់​ មិនអាចសាំនឹងអាកាសធាតុ​ ក៏ប្រើយុទ្ធសាស្ត្រវាយដកថយ​។ ក្នុងកំឡុងពេលដកថយនោះ​ អាល្លឺម៉ង់​ បានកម្ទេចចោលរាល់ផ្ទះសម្បែង​ និងប្រមីលយក​ ស្បៀងទាំងអស់​ ព្រមទាំងវាយកាត់ផ្តាច់ជំនួយ​ទាំងអស់​ ដែល​បញ្ជូនមកទ័ពជួរមុខ​ ។

ទ័ព​ អាល្លឺម៉ង់​ ដែលមានចំនួនជាង​ បីលាននាក់​ បានធ្លាប់ចុះមកនៅត្រឹម​ ៣០ម៉ឺននាក់​ ព្រមខ្វះស្បៀង​ និងគ្រាប់ទៀតសោត​ ក៏ប្រកាសចុះចាញ់​ រុស្សុី​ ព្រមទាំងត្រូវ​ រុស្សុី​ ចាប់ជាឈ្លើយសឹក​ និងមិនអាចត្រឡប់មកស្រុកកំណើតជារៀងរហូត​។

សង្គ្រាមទាំងពីរ សុទ្ធតែជាសង្គ្រាមឈ្លានពានដូចគ្នា តែអ្វីដែលសំខាន់គឺ កងទ័ព ឆាវឆាវ ស្លាប់ដោយសារគេដុតភ្លើងលើទឹក ឯកងទ័ពរបស់ ហុីត្លែ ត្រូវស្លាប់ដោយសារព្រិលលើដី វាអាចនិយាយបាន នេះជាព្រហ្មលិខិត ប្រវត្តិសាស្ត្រ ។

រក្សាសិទ្ធដោយ ស្តេចផារ៉ាអង់