បរាជ័យយ៉ាងអាម៉ាស់របស់ អាហ្វដល ហុីត្លែ នៅ Starlinggrad

ច្បាស់ណាស់មានមនុស្សជាច្រើន ប្រាកដជាមិនស្គាល់តំបន់មួយនេះទេ តែបើលឺឈ្មោះអាចស្រមៃដល់មេដឹកនាំ ណាម្នាក់ ។ មែនហើយ Starlinggrad គឺសម្តៅលើមេដឹកនាំផ្តាច់ការ Starling ដែលជាមេដឹកនាំបក្សគុម្មនីសយ៍ រុស្សុី ហើយ Starlinggrad ជាឈ្មោះទីក្រុងសម្រាប់រំលឹកដល់ មេដឹកនាំរបស់ រុស្សុី Starling ។

ថ្ងៃនេះខ្ញុំសូមរំលឹកពីសង្គ្រាមដ៏ធំបំផុតនៃ សង្គ្រាមលោកលើកទី២ ជាសង្គ្រាមដែល ហុីត្លែ បញ្ជូនទាហានឈ្លាន ពានច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ។ ហុីត្លែ ក្រោយពីធ្វើការចរចារចងសម្ព័ន្ធត្រីភាគីជាមួយ រុស្សុី មិនបានសម្រេច ក៏បញ្ជូនទ័ពឈ្លានទានប្រទេស រុស្សុី នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤១ ដែល ហុីត្លែ បានដាក់ឈ្មោះឲ្យ ប្រតិបត្តិការនេះថា Barbarosa ឬ Operation Barbarossa ។

New Project (1)

គ្រានោះ ទាហានរបស់ ហុីត្លែ ដែលមានចំនួន ៣លាននាក់ ចែកជាបីកងពល អមជាមួយរថក្រោះ ៦០០គ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿងបានវាយលុកចូលប្រទេស រុស្សុី ។ ជាការពិត ក្នុងសង្គ្រាមឈ្លានពានមួយនេះ កងទ័ព ហុីត្លែ បានឈ្នះ កងទ័ពរបស់ Starling ស្ទើរតែគ្រប់សមរភូមិ អាចនិយាយបានថា ខ្វះតែមួយជំហាន គឺវាយបែកទីក្រុង មូស្គូ តែ ហុីត្លែ បានដឹងច្បាស់ពីភូមិសាស្ត្រ រុស្សុី បានប្តូរគោលដៅវាយលុកចូលទីក្រុង Starlinggrad ដែលជាទីតាំងពាណិជ្ជកម្ម និងជាទីក្រុងដែលសម្បូររោងចក្រផលិតអាវុធប្រចាំប្រទេសរុស្សុី ។

មុននឹងវាយបែកក្រុង Starlinggrad ហុីត្លែ បានប្រកាសថា "បើសិនជា អាល្លឺម៉ង់ វាយបែកក្រុង Starlinggrad គ្រប់មនុស្សក្មេងចាស់ប្រុសស្រី នឹងត្រូវសម្លាប់ចោលទាំងអស់" កត្តាបានធ្វើឲ្យប្រជាជនភិត ភ័យយ៉ាងខ្លាំង តែយ៉ាងណាមិញ Starling ក៏មិនបានបញ្ជូនប្រជាជនចេញពីទីក្រុងដែល ព្រោះ Starling គិត ថា ប្រជាជនទាំងនេះ ជាកម្លាំងចិត្តដ៏ចាំបាច់ ដើម្បីអោយកងទ័ព រុស្សុី ខំប្រឹងតស៊ូជាមួយនឹង អាល្លឺម៉ង់ ។

New Project (2)


ទីបំផុត Starlinggrad ក៏ត្រូវវាយបែក ប្រជាជនស្លាប់ស្ទើរទាំងអស់ តែជាអកុសល រដូវត្រជាក់ក៏មកដល់ រុស្សុី ដែលដឹងថា ទ័ព អាល្លឺំម៉ង់ មិនអាចស៊ូទ្រាំនឹងអាកាសធាតុបាន ក៏ប្រើយុទ្ធសាស្ត្រវាយដកថយ ដូចនឹងសង្គ្រាម ជាមួយ ណាប៉ូឡេអង់ កាលពីឆ្នាំ ១៨១២ ។ រុស្សុី បានប្រើឧបាយកល ឡោមព័ទ្ធទីក្រុង ព្រមទាំងវាយកាត់ផ្តាច់ជំនួយពី អាល្លឺម៉ង់ ដែលជាហេតុធ្វើអោយទ័ព អាល្លឺំម៉ង ត្រូវរងគ្រោះជាប់គាំងនៅក្នុងទីក្រុង Starlinggrad ។

អស់រយះពេលជិត ៤ឆ្នាំ ដែលទាហាន អាល្លឺម៉ង់ ឈ្លានពាន រុស្សុី និងអស់រយះពេលដែលជិត ៥ឆ្នាំ នៃសង្គ្រាម លោកលើកទី២ នេះជាបរាជ័យដ៏ជូរចត់ និងជាសករាជបរាជ័យនៃការឈ្លានពានពីសំណាក់កងទ័ព អាល្លឺម៉ង់ ។ ទាហានជាង ៣លាននាក់ ត្រូវស្លាប់ដោយសារសង្គ្រាម ការអត់ឃ្លាន និងជំងឺផ្សេង និងត្រូវថយចុះត្រឹម ៣០ម៉ឺន នាក់ ។ ទាហាន អាល្លឺម៉ង់ ដែលនៅសេសសល់ ក៏សុខចិត្តចុះចាញ់ ព្រមធ្វើជាឈ្លើយសឹករបស់ រុស្សុី ។

បរាជ័យនៅ​ Starlinggrad ជាបរាជ័យដ៏ធ្ងន់ធ្ងរ ហើយវាជាការអន់ថយនៃកម្លាំងទ័ព អាល្លឺម៉ង់ ហើយបរាជ័យ បន្ទាប់ គឺបរាជ័យនៅ អឺរ៉ុប ខាងលិច ដែលត្រូវតតាំងជាមួយទ័ពសម្ព័ន្ធមិត្ត ដែលមាន បារាំង អង់គ្លេស កាណាដា និងយក្ស សហរដ្ឋអាមេរិក ។

សង្គ្រាមនៅ Starlinggrad មិនសូវគេចាប់អារម្មណ៍ឡើយ តែជាការពិតវាជាសង្គ្រាមឈ្លានពានដ៏ធំបំផុតរបស់ ហុីត្លែ ហើយក៏ជាបរាជ័យយ៉ាងអាម៉ាស់របស់ ហុីត្លែ ដូចគ្នា ។

រក្សាសិទ្ធិដោយ ស្តេចផារ៉ាអង់