រំភើបណាស់! ​ជនបរទេស ​ដែលត្រូវជនជាតិខ្មែររំលោភយកដីធ្លីនៅខេត្តកំពត ពេលនេះត្រូវបានសម្តេចតេជោ អន្តរាគមន៍ដោយផ្ទាល់

មួយរយៈមុននេះ ជនបរទេសមួយរូបមានឈ្មោះថា Tom Obrien georger allen ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា ដោយបានស្រលាញ់កម្ពុជានឹងចង់រស់នៅរហូតដល់ស្លាប់នៅកម្ពុជាទើបសម្រេចចិត្តលក់ទូកនេសាទនិងទ្រព្យសម្បត្តិដែលបានខំប្រឹងធ្វើការស្ទើរពេញមួយជីវិត ហើយបានទុកចិត្តភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃកាលពី៤ឆ្នាំមុន ។ តែជាសំណាងអាក្រក់ ភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ ដែលវាបានផ្លាស់ប្តូរពីមិត្តភាពទៅជាការបោកប្រាស់ទៅវិញ ។ អ្វីដែលកាន់តែអាក្រក់ជានេះ គឺគាត់ជាភ្នាក់ងារនៅកម្ពុជាដែលមានការបើកដំណើរការតាមច្បាប់ត្រឹមត្រូវ ហើយបន្តដំណើរការមកដល់បច្ចុប្បន្ន ។ ដោយលោកបានអំពាវនាវ និងត្រូវការរដ្ឋាភិបាល ឬ ច្បាប់កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនលោក។

93652954_115751036767374_3602673371667496960_o

Sadfsafewagawga 7

ក្រោយមានការចោទប្រកាន់ថាតុលាការបានតម្កល់រឿងជនបរទេសរូបនេះ ឥតចាត់ការរួចមក អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តកំពត បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា អង្គហេតុខាងលើជាវិវាទរដ្ឋប្បវេណី ដែលជាហេតុធ្វើអោយតំណាងអយ្យការសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីនេះដែរក៏ត្រូវបានដឹងលឺដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពេលនេះសម្តេចកំពុងធ្វើការអន្តរាគមន៍ដោយផ្ទាល់ផងដែរ ។

បើយោងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ដួង តារា បានឱ្យដឹងថា៖ «អរគុណសន្តិភាព អរគុណសម្តេចតេជោ អរគុណបងប្អូនទាំងអស់គ្នា ករណីលោក ថម (O’BRIEN GEORGE ALLEN) នៅកំពត នៅពេលដែលខ្ញុំបានស្តាប់សាច់រឿងគាត់អស់ហើយ ខ្ញុំក៏បានជម្រាបជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពេលនេះកំពុងស្ថិតនៅក្នុងអន្តរាគមន៍ផ្ទាល់ពីសម្តេចប្រមុខដឹកនាំ។ សម្តេចតេជោ ហ៊ុន សែន លោកតែងតែមានក្តីសណ្តោស និងព្រហ្មវិហារធម៍ធំធេងបំផុតទាំងចំពោះពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋបទេសដែលមកលេងស្រុកយើង ឬក៏មករស់នៅប្រកបការងារតូចធំនៅក្នុងប្រទេសយើង។ កម្ពុជាក្រតូចមែន តែបេះដូងកម្ពុជាពោរពេញដោយក្តីស្រឡាញ់មហាធំធេងបំផុត។ មានសម្តេចដឹកនាំប្រទេស គឺកម្ពុជានិងជនបរទេសមានភាពកក់ក្តៅគ្រប់ៗគ្នា។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយជាទឹកចិត្ត និងផ្តល់ក្តីបារម្ភចំពោះលោកថម ។ យើងទុកភារកិច្ចនេះជូនប្រមុខដឹកនាំដើម្បីដោះស្រាយជូនគាត់។ ហើយក៏សូមជូនពរលោកថម និងបងប្អូនទាំងអស់រស់នៅប្រកបការងារបានសុខសប្បាយនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ដោយគ្មានការរើសអើង! ​» ។

នេះពិតជាដំណឹងគួរឱ្យរីករាយមួយ  ​ដែលជាការផ្តល់យុត្តិធម៌មួយដល់ជនជាតិបរទេស ដែលស្រលាញ់ទឹកដីប្រទេសកម្ពុជា៕


អានអត្ថបទរឿងរ៉ាវដំបូងនៅទីនេះ៖ ស្រលាញ់កម្ពុជាពេកសុខចិត្តលក់ទ្រព្យទាំងអស់! តែជនបរទេសម្នាក់ ត្រូវបានគេបោកប្រាស់ ​សុំការអន្តរាគមន៍ពីសម្តេច ​តេជោ ​ហ៊ុន សែន

Screen Shot 2020 04 27 At 12.08.04 PM

94304717_114856626856815_7532538923902304256_o

94655754_118272029848608_3710830410641440768_o

94960287_2754078151536908_2768882887934607360_o