តោះ ! មកស្គាល់ប្រវត្តិខ្លះៗ នៃ Game យក្ស Dota2

នាពេលបច្ចុប្បន្ននេះ មានយុវវ័យជាច្រើនច្បាស់ជាស្គាល់ Game Online មួយប្រភេទដែលមានប្រជាប្រិយភាពនៅព្រះរាជាណាចក្រកម្ពុជា និងពិភពលោក នោះ.........គឺ Dota 2 ។ Dota2 មិនត្រឹមតែជា Game កម្សាន្តនោះទេ តែវាក៏ជាមុខវិជ្ជាមេរៀនដ៏សំខាន់ផងដែរ ដូចជាប្រទេសចិនជាដើមដែលមានបញ្ចូលមុខវិជ្ជា Dota2 នេះ ក្នុងកម្មវិធីសិក្សារបស់គេ ។ Dota2  មិនត្រឹមតែជាហ្គេមធម្មតាឡើយ តែវាជាកម្មវិធីមួយ ដែលអាចអភិវឌ្ឍន៍ខួរក្បាលកុមារ ឬយុវជន ម្យ៉ាងវាមានភាសាអង់គ្លេស ដែលអាចអោយយើងស្វែងយល់កាន់តែស្រួល លើសពីនេះទៅទៀត Game នេះក៏ផ្តោតសំខាន់ទៅលើការរួបរួមសាមគ្គី ដែលតម្រូវអោយមាន គ្នា ៥នាក់ ក្នុងការរួមចិត្តតស៊ូជាមួយនឹងសត្រូវ ។

Dota 2 ជាប្រភេទ Game online ដែលលេងនៅលើកុំព្យូទ័រ ដែលតម្រូវអោយលេងជាលក្ខណក្រុម ដែលម្ខាងមានគ្នា ៥នាក់ នៅផែនទីមួយដែលមានម្ខាងជា Radiant និងម្ខាងទៀតជា Die ដែលអ្នកលេងម្នាក់ៗត្រូវ ចំណាយពេលស្វែងរកលុយ ឬមាស ដើម្បីទិញវត្ថុ ឬអាវុធ ក្នុងការតតាំងជាមួយគូកនដែលជាគូបក្សដិបក្ស ។

Dota មានប្រវត្តិដំបូងនៅឆ្នាំ ២០០២ ដែលមានឈ្មោះដំបូង Warcraft III: Reign of Chaos ដែលត្រូវបានរចនាឡើងដោយ Mr.Eul, Steve Freak, និងក្រុមហ៊ុន Icefrog ក្រោមស្លាកយីហោនៃក្រុមហ៊ុន Blizzard Entertainment's Blizzcon ដែលទទួលការគំាទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក ។ ក្រោយមកទៀត ដោយមានការអភិវឌ្ឍន៍ដោយក្រុមហ៊ុន Valve នៅឆ្នាំ ២០១៣ ក៏បានអភិវឌ្ឍន៍ទៅជា Dota 2 ដែលបញ្ជេញជា លក្ខណះ Free To Play និងក្រោមការត្រួតត្រារបស់ Steam ដែលជាកម្មវិធីមួយសម្រាប់ stream game រាប់ពាន់ game ។

លើសពីនេះទៅទៀត Dota2 ជា game តែមួយគត់ដែលមាន Tournament ធំៗជាអន្តរជាតិ ដែលមាននៅសហរដ្ឋអាមេរិច និងចិន ដែលចូលរួមប្រកួតជាលក្ខណអន្តរជាតិ និងទទួលបានពានរង្វាន់ដែលមានតម្លៃ ចាប់ពី ១លានដុល្លារឡើង ។


គូសបញ្ជាក់ផងដែរថា នៅប្រទេសកូរ៉េ គឺមានក្រុមហ៊ុនលេងហ្គេមប្រភេទនេះជាច្រើន ព្រមទាំងចំណាយសម្រាប់ Player ដែលមានសមត្ថភាពដើម្បីបង្វឹកទុកសម្រាប់ប្រកួត Tournament យ៉ាងណាមិញ នៅព្រះរាជា ណាចក្រកម្ពុជា ក៏មានបេក្ខភាព No7 ដែលជា Player តែមួយគត់ដែលអាចទទួលការហ្វឹកហ្វឺននៅប្រទេសកូរ៉េ ដោយទទួលបានប្រាក់បៀវត្សន៍ក្នុងមួយខែ ១០០០ដុល្លារ ។ លើសពីនេះទៅទៀត នៅប្រទេសចិនវិញ ក៏ មានសាលាបង្រៀនលេង Dota2 ដូចគ្នា ដែលក្នុងមួយ Terms ទទួលសិស្សចាប់ពី ៩០នាក់ រហូតដល់ ២០០នាក់ ដែលសិក្សាផ្ទាល់នៅសាកលវិទ្យាល័យនៃប្រទេសចិន ។

រក្សាសិទ្ធិដោយ ស្តេចផារាអង់

O750_400_optim_m_62699f72412a68738d99f649048d6e1a

The International 2019 Stage