ថាកុំចេះតែហ៊ាន! នារីរូបស្រស់រិះគន់ខុសការពិតពីការផាកពិន័យនៅក្នុង ​TikTok ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ​ (មានវីដេអូ)

ថ្មីៗនេះនារីរូបស្រស់មួយរូប បានធ្វើវីដេអូរិះគន់ពីសមត្ថកិច្ចពីការផាកពិន័យ ​ធ្វើឱ្យមហាជនមានការភាន់ច្រលំជាខ្លាំងចំពោះក្រុមសមត្ថកិច្ច ដោយនារីរូបនេះបែរជាលើកយកព័ត៌មានចាស់តាំងពីឆ្នាំ  ២០០៨ មកនិយាយមករិះគន់ទៅវិញ។

ដោយសារតែការបញ្ចេញព័ត៌មានខុសការពិតពេលនេះនារីរូបស្រស់នេះត្រូវបានសម្ថកិច្ចនាំខ្លួនមកសួរនាំ ​ហើយនារីរូបនេះក៏បានទទួលស្គាល់កំហុសរបស់ខ្លួន និងបានចេញវីដេអូសុំអភ័យទោសផងដែរ។

95537370_2778066872320297_2680099497245147136_o

95521296_2778085358985115_4725103954252267520_o

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ « សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុសពីការពិតដែលមេីលងាយមកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។


ក្រោយពីសមត្ថកិច្ចបានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត  »៕

Sr5yy

95531417_2778067798986871_6280855299158966272_o

សូមទស្សនាវិដេអូខាងក្រោមនេះ ៖