Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសដែលក្បាលរឹង និងជាវីរបុរស នៃសហភាពអឺរ៉ុប

« ក្នុងឋានៈជាប្រទេសមហាអំណាច ដែលមានកិត្តិយស និងសេចក្ដីថ្លៃថ្នូ យើងមិនអាចទុកអោយ ហុីត្លែ កាន់កាប់អឺរ៉ុប ដែនគោក ហើយយករួចខ្លួនតែឯងឡើយ »

នេះជាសម្តីមួយដ៏មានន័យ និងថ្លៃថ្លា នៃអតីតប្រមុខរដ្ឋ អង់គ្លេស កាលពីកំឡុងសង្គ្រាមលោកលើកទី១ ព្រោះតែសម្តីគាត់នេះហើយ ទើប អង់គ្លេស ព្រមតស៊ូច្បាំងនឹង ហុីត្លែ ។ ពេលនោះ បើសិនជាសូម្បីតែគាត់ក៏ ព្រមចរចារបញ្ចប់សង្គ្រាមជាមួយ ហុីត្លែ ម្លោះពេលនេះ មិនដឹងមានប្រជាជន ឬ ជាតិសាសន៍ណាខ្លះដែលត្រូវ ហុីត្លែ ប្រល័យពូជសាសន៍នោះទេ ។

Churchill Speech

Winston Churchill ត្រូវបានគេហៅថាជា "នាយករដ្ឋមន្ត្រី ដែលក្បាលរឹង" និងមិនងាយចុះចាញ់ឡើយ សូម្បីតែកំឡុងពេលដែលគាត់ឈរឈ្មោះបោះឆ្នោត គាត់បានឈរឈ្មោះ ៤១ដង តែមិនបានសម្រេច មានតែលើកទី៤២ ទើបគាត់អាចសម្រេច និងក្លាយជានាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ។ មូលហេតុចម្បងដែលបណ្តាលឱ្យគាត់ជាប់ឈ្មោះក្លាយជានាយករដ្ឋមន្ត្រី គឺដោយសារកត្តាចម្បងមួយ គឺ ការវិវត្តន៍នៃអំណាច អាហ្វដុល ហុីត្លែ ។

Winston Churchill Giving A Speech 3


Winston Churchill ជាមនុស្សទីមួយ ដែលមើលធ្លុះពីមហិច្ឆតារបស់ ហុីត្លែ ដោយមុនពេលដែល ហុីត្លែ ឈ្លានពាន អូទ្រីស ហង់គ្រី ហើយលោក Winston Churchill បានព្រមាននាយករដ្ឋមន្ត្រី Neville Chamberlain ពី មហិច្ឆតាឈ្លានពានរបស់ ហុីត្លែ និងការប្រល័យពូជសាសន៍ដែល ហុីត្លែ ដែលនឹងប្រព្រឹត្តឡើងក្រោយពេលដែល ហុីត្លែ កាន់អំណាច ។ អំណះអំណាងរបស់លោក ត្រូវបានគេគិតថាវាមិនអាចទៅរួច ព្រោះអ្វីដែលបាននិយាយ សុទ្ធតែជារឿងដែលមានតែក្នុងសៀវភៅ ម៉ាណាកាំង ដែល ហុីត្លែ បានសរសេរកំឡុងពេលដែលលោកស្ថិតនៅក្នុងមន្ទីរឃុំឃាំង ។ តែអ្វីៗបានក្លាយជាការពិត ហើយវាក៏មិនអាចធ្វើអ្វីផ្សេងដើម្បីរារាំង ក្រៅពីការធ្វើសង្គ្រាមឡើយ ។

លើសពីនេះទៅទៀត លោក Winston Churchill ជាមនុស្សទីមួយដែលថតរូបលើកម្រាមពីរ ដែលវាបញ្ជាក់ពី អក្សរ "V" ដែលមានន័យពេញថា "Victory" លោកធ្វើបែបនេះ នៅក្រោយសង្គ្រាមលោកលើកទីពីរ ដែលប្រទេសសម្ព័ន្ធមិត្តបានយកឈ្នះលើ អាហ្វដុល ហុីត្លែ ហើយស្ទាយមួយនេះ វាជាទីពេញនិយមរហូតមកដល់សព្វថ្ងៃនេះ ៕

រៀបរៀងដោយ៖ ស្តេចផារាអង់ រក្សាសិទ្ធដោយ ក្នុងស្រុក

Churchill_cigar