ប្រវត្តិនៃចម្បាំងនៅលើពិភពលោក

ភាគទី១

នាកំំឡុងឆ្នាំ ១៩០០ សរដ្ឋអាមេរិកគ្រាន់តែជាមហាអំណាចដែលងើបមកថ្មី ហើយគ្រាន់តែជាមហាអំណាចខាងសេដ្ឋកិច្ច នៅមិនទាន់មានកម្លាំងទ័ពខ្លាំងខ្លានោះទេ ដោយមូលហេតុអាមេរិកជាទ្វីបដែលមានមហាសមុទ្រពីរអមសងខាង ដែលមានមហាសមុទ្រប៉ាសុីហ្វិកនៅខាងលិច និងមហាសមុទ្រអាត្លង់ទិចនៅខាងកើតជារនាំង ការពារពីការឈ្លានពានពីមហាអំណាចដទៃទៀត ។

នៅអាសុីវិញ ជប៉ុនក៏ជាមហាអំណាចដែលងើបមកថ្មីដូចគ្នា ដែលផ្ទុយពីអាមេរិក ជប៉ុនបានបោះបង់នយោបាយឯកោរនិយមរបស់ខ្លួន ហើយបែរមកចាប់យកនយោបាយអាណានិគមដូចមហាអំណាចនៅអឺរ៉ុប ។

ចំណែកអឺរ៉ុប គឺខុសពីអាសុី និងអាមេរិក អឺរ៉ុប មានមហាអំណាចដល់ទៅ៥ ដែលប្រកួតប្រជែងគ្នារហូតដល់ផ្ទុះសង្គ្រាមលោកលើកទី១ គឺអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សុី អូទ្រីសហុងគ្រី ហើយក្នុងចំណោមមហាអំណាចទាំង៥ គឺអង់គ្លេស ដែលជាមហា អំណាចលំដាប់ទី១ ពោលគឺដូចសហរដ្ឋអាមេរិក ដែលជាមហាអំណាចផុតលេខ នា បច្ចុប្បន្នដូចគ្នា ហើយប្រទេសដែលតែងតែប្រជែងដើម្បីធ្វើជាមហាអំណាចពិភព លោកជាមួយ អង់គ្លេស គឺ អាល្លឺម៉ង់ ។

នាឆ្នាំ ១៩០៨ ចកភពអូតូម៉ង់ ចាប់ផ្តើមធ្លាក់ដុនដាប ហើយបណ្តាររដ្ឋមួយដែលធ្លាប់ តែជាផ្នែកនៃចក្រភពនេះ បាននាំគ្នាប្រកាសឯករាជ្រ ហើយចក្រភពអូទ្រីសហុងគ្រី បានប្រកាសកាត់យកដែនដី បូស្នី ដែលជាអាណាខេត្តមួយរបស់ ចក្រភពអូតូម៉ង់ មកធ្វើជាអាណាខេត្តរបស់ខ្លួន សែបប៊ី ដែលជាប្រទេសដែលមានភាសា និងវប្បធម៏ដូចនឹង បូស្នី ហើយរុស្សុី ដែលជាសម្ព័ន្ធមិត្តបានចេញមុខតវ៉ាជាមួយនឹង អូទ្រីស ហុងគ្រីផងដែរ ។ បញ្ហាមួយនេះបានក្លាយជាជំលោះដែលធ្វើអោយប្រទេសទាំងពីរ មិនអាចផ្សះផ្សាគ្នាបាន ហើយ ប្រទេសដែលសុទ្ធតែធ្លាប់ជាដែនដីនៅក្នុងចក្រភពអូតូម៉ង់ដូចគ្នា គឺ ហ្សែបី ក្រិច ម៉ង់ទុយនេក្រូ និង ប៊ុលការី បានចងសម្ពន្ធភាពយោធា នឹងគ្នា ដែលគេអោយឈ្មោះថា បក្សសម្ព័ន្ធបាល់កង់ ដើម្បីប្រយុទ្ធនឹងចក្រភព អូតូ ម៉ង់ ហើយបក្សសម្ពន្ធមួយនឹងបានទទួលជ័យ ជំនះនឹងដណ្តើមបានដែនដីមួយចំនួនពីចក្រភពអូតូម៉ង់ ។ មិនយូរប៉ុន្មាន សម្ព័ន្ធបាល់កង់ ក៏ផ្តើមមានជម្លោះផ្ទៃក្នុង នោះក៏ដោយសារតែការបែងចែកទឹកដីដែលដណ្តើមបានពី ចក្រភពអូតូម៉ង់ មិនស្មើ គ្នា ។ ក្រោយមកនៅខែ សីហា ឆ្នាំ ១៩១៣ ហ្សែបី បានក្លាយជាប្រទេសដែលមានកម្លាំំងយោធាខ្លាំងជាងគេនៅតំបន់បាល់កង់ ហើយតុល្យភាពកម្លាំងបានផ្អៀងទៅ រករុស្សី ដែលជាហេតុធ្វើអោយ អូទ្រីសហុងគ្រី មិនសប្បាយចិត្ត ហើយខិតខំចាត់វិធាន ការដើម្បីកម្ចាត់ ហ្សែបី ។

Jpeg


មានពេលមួយ គឺព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ព្រះអង្កម្ចាស់ Ferdinand បានធ្វើ ដំណើរតាមរថភ្លើងទៅទីក្រុង Sarajevo រដ្ឋធានីរបស់ Bosnia ដែលអូទ្រីសហុងគ្រី បាន កាត់មកធ្វើជារនាំងការពាររបស់ខ្លួន កាលពីឆ្នាំ ១៩០៨ ។ ក្រុមយុវជនជាតិនិយម Serbs ៧ នាក់ ដែលមានការជួយជ្រោមជ្រែងពីក្រុមភាវរជន Serbs បានរៀបគំរោង ការធ្វើឃាត ព្រះអង្គម្ចាស់ Ferdinand ហើយព្រះអង្គម្ចាស់ Ferdinand ក៏សោយ​ទិវង្គត ហើយ អូទ្រីសហុងគ្រី បានទម្លាក់ការទទួលខុសត្រូវនេះ ទៅលើ Serbs ទាំងមូល ហើយ បានប្រកាសសង្គ្រាមលើប្រទេស Serbs នៅខែកក្កដា ឆ្នាំ១៩១៤ ។

ដោយសារតែការចងសម្ពន្ធភាពយ៉ាងប្រទាក់ក្រឡា ទើបសង្គ្រាមមួយនេះបានរាល ដាលទៅដល់មហាអំណាចផ្សេងៗនៅអឺរ៉ុប ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សុី និង អុីតាលី ហើយសង្គ្រាមលោកលើកទី១ ក៏ចាប់ផ្តើម...

ប្រវត្តិនៃសង្គ្រាមលោកលើកទី១ មានឬសគល់ចេញពីបញ្ហាជាច្រើន ដែលផ្សំឡើងពី គំនុំរវាងប្រទេស និងប្រទេស បក្សសម្ពន្ធ និងបក្សសម្ពន្ធ ក៏ដូចជាការប្រជែងគ្នាធ្វើ ជាមហាអំណាចពិភពលោកផងដែរ ។

Franz_ferdinand_1050x700

ក្រោយមានទំនាស់រវាង អូទ្រីសហុងគ្រី និង Serbs បានរាលដាលបន្តិចម្តងៗទៅលើប្រទេសដទៃទៀត ក្រោយពី អូទ្រីសហុងគ្រី បានប្រកាសសង្គ្រាមលើ Serbs ចក្រភព រុស្សុី បានចាប់ផ្តើមកែនកងទ័ពរបស់ខ្លួន ដើម្បីត្រៀមចូលជួយ Serbs ដែលជាសម្ព័ន្ធមិត្ត ។ ឃើញបែបនេះ អាល្លឺម៉ង់ ក៏ចាប់ផ្តើមកែនកងទ័ពរបស់ខ្លួនដែរ ហើយព្រមគ្នានេះដែរ អាល្លឺម៉ង់ បានប្រកាសដាក់ឪសានវាទ១២ម៉ោង អោយរុស្សុី បញ្ឈប់ការត្រៀមខ្លួនជួយ Serbs រុស្សុី មិនព្រម អាល្លឺម៉ង់ ក៏ប្រកាសសង្គ្រាមនឹងរុស្សុី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ១៩១៤ ។

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ ១៩១៤ អាល្លឺម៉ង់ បានប្រកាសសង្គ្រាមនឹងបារាំង មួយថ្ងៃក្រោយមក អង់គ្លេស ដែលជាសម្ព័ន្ធមិត្តនឹងបារាំង ក៏បានប្រកាសសង្គ្រាមនឹង អាល្លឺម៉ង់ ផងដែរ សង្គ្រាមលោកលើកទី១ ក៏ចាប់ផ្តើមជាផ្លូវការ ។

ថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩១៤ អាល្លឺម៉ង់ បានផ្តើមធ្វើសិកសង្គ្រាមដោយវាយលុកជាពីរមុខព្រួញ គឺវាយលុកចូលឈ្លានពានប្រទេសបារាំងនៅទិសខាងលិច និងទប់ទល់កង ទ័ពរបស់ រុស្សុី មកពីទិសខាងកើត ៕