ជាការពិតណាស់ សព្វថ្ងៃនេះ មានមនុស្សជាច្រើនបានធ្វើការរិះគន់ប៉ូលិសមួយចំនួន តែវាបានធ្វើឱ្យប៉ះពាល់ដល់ប៉ូលិសល្អដទៃ ដោយសព្វថ្ងៃការពិតទៅមានប៉ូលិសល្អៗជាច្រើននៅក្នុងសង្គមយើង ដោយការការពារ និងបម្រើប្រជាជនពេលមានលំបាកមិនស្គាល់ថ្ងៃ ឬយប់ឡើយ
ជាក់ស្តែង អំពើល្អរបស់ប៉ូលិសមួយរូបទៀតហើយ ធ្វើឱ្យផ្ទុះការកោតសរសើរខ្លាំងពេញបណ្តាញសង្គម ដោយការជួយរបស់ប៉ូលិសយើងជាការជួយពេលមានអាសន្នដោយចិត្តស្មោះមិនទាមទារអ្វីឡើយ ។
ហេតុការនេះយោងតាមរយៈគណនីហ្វេសប៊ុក Bottra Umen បានរៀបរាប់ឱ្យដឹងថា៖ « ព្រឹកនេះថ្ងៃទី15/05/2020 ខ្ញុំជួបរឿងដែលនឹកស្មានមិនដល់មួយ!! ខ្ញុំចេញពីផ្ទះទៅធ្វើការស្រាប់តែដល់ផ្លូវធំម៉ូតូរបស់ខ្ញុំអស់សាំងក៏ឈប់,ស្រាប់តែមានបងPoliceម្នាក់មកសួរថាម៉ូតូកើតអីខូចអីគេកើតអីខ្ញុំប្រាប់គាត់ថាម៉ូតូអស់សាំង!! គាត់ក៏ជួយរុញម៉ូតូខ្ញុំទៅផ្ញើមុខធនាគារលើផ្លូវមុនីវង្សហើយគាត់ទាញម៉ូតូ PCX របស់គាត់ជូនខ្ញុំទៅទិញសាំង, ទាំងជិះច្រើនជុំបកច្រើនត្រឡប់ដើម្បីរកការាសសាំងហើយក៏ជូនខ្ញុំមកយកម៉ូតូរបស់ខ្ញុំវិញ!!Police ទាំងអស់មិនដូចគ្នាទេយើងកុំតើមិនចូលចិត្តហើយស្អប់ទាំងអស់,
ខ្ញុំជឿជាក់បែបហ្នឹងដោយសារតែខ្ញុំឃើញភាគច្រើនយើងគឺនិយាយអំពីអំពើអាក្រក់របស់គាត់!!គាត់មិនល្អចេះមិនអាចចុះតែខ្ញុំអត់ដែលឃើញប្រជាជនយើងនិយាយល្អPoliceចេះចុះទេ។អញ្ចឹងហើយមនុស្សយើងក៏មានល្អហើយអាក្រក់ដែរតែយើងមិនទាន់បើកចិត្តឃើញភាពល្អរបស់គាត់។😍អញ្ចឹងហើយខ្ញុំសូមសំណូមពរបងបងប៉ូលីសនឹងពូប៉ូលីសទាំងអស់សូមជួយប្រជាជនយើងដោយចិត្តស្មោះ។ កុំឱ្យមានឈ្មោះថាប៉ូលីសតែធ្វើការឲ្យរួចពីដៃហើយឃើញតែផលប្រយោជន៍ខ្លួនឯងមិនខ្វល់ពីអារម្មណ៍ប្រជាជន »។
នេះពិតជាទង្វើល្អរបស់ប៉ូលិសខ្មែរយើង ដែលគួរតែយកគម្រូតាមប្រាកដមែន៕