ពិតជារឿងមួយដ៏ហួសចិត្តមួយបានកើតឡើង ដោយថ្មីៗនេះ មានគ្រួសារ១ បានធ្វើសកម្មភាពរំលោភយកផ្លូវសាធារណៈ ដោយការចាក់សាបមុខផ្ទះរបស់ខ្លួន បំពានផ្លូវថ្នល់សាធារណៈដល់ទៅ ជិត២ម៉ែត្រ ដោយសកម្មភាពនេះត្រូវបានគេលួចថតបានរួចបង្ហោះលើបណ្តាញសង្គមធ្វើឱ្យមានការរិះគាន់ព្រោងព្រាត។
យ៉ាងណាមិញ ក្រោយការបង្ហោះរូបភាពទាំងនេះរួច ស្រាប់តែគេឃើញមានរូបមួយផ្ទាំងទៀតបង្ហោះជាក្រោយ ដោយក្រុមគ្រួសារមួយនេះបាននាំគ្នាវាយកម្ទេច ការចាក់សាបនេះទាំងយប់ ក្រោយទទួលបានការរិះគន់ និងខឹងសម្បារព្រោងព្រាត ព្រោះតែត្រូវអាជ្ញាធរបញ្ជាឱ្យកាយចោលទាំងយប់ ។
ទោះជាយ៉ាងនេះក្តី ហេតុការណ៍នេះ មិនដឹងថាកើតឡើងនៅពេលណានោះទេ ហើយក៏ពុំបានដឹងថា ករណីនេះ បានកើតឡើងនៅទីកន្លែងណា និងពេលណានោះឡើយ៕