ក្រសួងសុខាភិបាលកម្ពុជាច្រានចោលព័ត៌មានខាងភាគីវៀតណាមថាជនជាតិខ្លួនឆ្លង ​Covid-19 ពីកម្ពុជានេះ ជាព័ត៌មានបំភ្លើសខុសការពិត

អាចថាជារឿងមួយដ៏រីករាយក្រោយពីប្រទេសកម្ពុជាបានព្យាបាលអ្នកកើតវីរុស ​Covid-19  ឱ្យជាសះស្បើយទាំងអស់ ​ថែមទាំងមិនមានរកឃើញករណិអ្នកមានវីរុសនេះថ្មីៗជាច្រើនសប្តាហ៍មក  ហើយវាក៏អាចជាសញ្ញាថាកម្ពុជានឹងអាចលុបបំបាត់វីរុសនេះទាំងស្រុងបានលើទឹកដីកម្ពុជាប្រសិនជាប្រជាជនមានការការពារ និងថែរក្សាសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់ទៀត។

តែស្រាប់តែថ្មីៗនេះ  សារព័ត៌មានវៀតណាមបែរជាបានផ្សាយថា  មានករណី​បុរស​វៀតណាម​ម្នាក់  ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស ​Covid-19  បន្ទាប់​ពី​វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជាទៅវិញធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើយោងតាមសារព័ត៌មាន VNExpress របស់​វៀតណាម បាន​​ចុះផ្សាយ​ថា បុរស​វៀតណាម​វ័យ ៣៩​ឆ្នាំ នៅ​ស្រុក​តាន់ចូវ ខេត្ត​តាយនិញ ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា ត្រូវ​បាន​រក​ឃើញ​ឆ្លងមេរោគកូវីដ១៩ កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា។

ទទួលបានដំណឹងនេះភ្លាមក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏កំពុង​ស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែ មិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ រហូតមកទល់ពេលនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាផ្លុវការច្រានចោលព័ត៌មាន ​ដែលមានបុរសវៀតណាមឆ្លងវីរុស ​Covid-19 ពីកម្ពុជាហើយ។ ដោយការចុះស្រាវជ្រាវរបស់ក្រសួងសុខាភិបាលកម្ពុជាមិនបានរកឃើញឈ្មោះបុរសនេះចូលទឹកដីកម្ពុជាទេ ​ហើយការដែលបុរសនេះរស់នៅទឹកដីខេត្តសៀមរាបរហូតឆ្លងវីរុសនេះ ​ក៏មិនមែនជាការពិតដែរ។


ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមអានសេចក្តីប្រកាសលម្អិតខាងក្រោមនេះ ៖

96836112_3019903864715366_8310127750522339328_n

99292852_3019903891382030_8524595684022681600_n