ជារឿយៗយើងពិតជាបានដឹងហើយថា អ្នកអង្គម្ចាស់ សែរាជវង្ស ព្រះនាងតូច នរោត្តម ជេនណា ពិតជាមានទេពកោសល្បខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយទ្រង់មានសមត្ថភាព អាច ច្រៀង រាំ និងសម្តែងបានយ៉ាងស័ក្តិសមឥតខ្ចោះ រហូតទទួលបានការស្រលាញ់ និងគាំទ្រជាខ្លាំង។
នៅពេលកន្លងទៅនោះ ព្រះនាងតូច នរោត្តម ជេនណា ក៏ត្រូវបានគេដឹងថា បានទទួលការចេញសមត្ថភាពសម្តែងនៅក្នុងខ្សែភាគយន្តភាគបុរាណខ្មែរផងដែរ ដោយបានដំណើរការចេញថតអស់រយៈពេលជាច្រើនខែទៅហើយ ក្នុងរឿង « ទេពធីតាព្កុលមាស » និងគ្រោងចាក់បញ្ចាំងនៅក្នុងទូរទស្សន៍ CTN ផងដែរ។
ស្រាប់តែពេលនេះ ខ្សែភាពយន្តនេះ ត្រូវបានប្រកាសថាបានថតចប់រួចរាល់ហើយ ថែមទាំងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះទៀតផង ហើយកាន់តែពិសេសពេលនេះបទចម្រៀងនៅក្នុងខ្សែភាពយន្តនេះ បានបញ្ចេញជាផ្លូវការហើយអមនឹងសាច់រឿងខ្លីនៅក្នុងរឿង « ទេពធីតាព្កុលមាស » ដោយច្រៀងដោយ ព្រះនាងតូច ជេនណា ផ្ទាល់ មានចំណងជើងថា « វាសនា ធីតាព្កុលមាស » ។
បទចម្រៀងដែលច្រៀងដោយព្រះនាងតូច នរោត្តម ជេនណា មួយបទនេះពិតជាពិរោះ លន្លង់លន្លោច និងកម្សត់មែនទែន ស្តែងចេញសាច់រឿងនេះ ព្កុលមាស ត្រឹមជាក្មេងស្រីម្នាក់ គ្មានអាណាព្យាបាលនៅក្បែរ ជីវិតត្រូវរស់នៅខ្វះភាពកក់ក្តៅ ខ្វះការថែទាំ ថែមទាំងស្នាក់អាស្រ័យនៅជាមួយម្តាយកូនមានចិត្តឃោរឃៅ ធ្វើបាប វាយដំ ច្រំធាក់ ពិតជាសង្វេកមែនទែន។ ដោយសាច់រឿងនេះ ព្រះនាងតូច នរោត្តម ជេនណា បានដើរតួជានាង ព្កុលមាស កាលពីនៅតូច ហើយទ្រង់ពិតជាមានសមត្ថភាពសម្តែងស័ក្តិសមខ្លាំង អាចសម្តែងទឹកមុខកម្សត់ ស្រក់ទឹកភ្នែក និងអាចសម្តែងទ្រាំនឹងការត្រូវគេវាយដំ ដោយមិនប្រកាន់ខ្លួនទ្រង់ទៀតផង។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោម ៖