ថាមែនៗ! ​សុខៗរមាស់ដៃកាត់តរូបប៉ូលិសចរាចរណ៍ថាជាកុនហូលីវូដជាការកម្សាន្ត ពេលនេះបានហៅមកអប់រំហើយ ​(មានវីដេអូ)

កាលមួយរយៈកន្លងទៅនេះមានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិ និងរិះគន់ប៉ូលិសចរាចរណ៍ខុសពីការពិតជាច្រើនទាក់ទងនឹងការពង្រឹងវិន័យច្បាប់ចរាចរណ៍ថ្មី  ហើយជារឿយៗក៏តែងតែត្រូវស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញមកសាកសួរ ​ផ្តិតមេដៃ ​និងសុំទោសជាសាធារណៈផងដែរ។

ហើយថ្មីនេះគណនីហ្វេសប៊ុកមួយឈ្មោះ HILO TYRE​ បាន​កាត់ត ច្នៃប្រឌិត​រូបភាព និង​អត្ថបទ បង្ហោះ​ដែល​ធ្វើឱ្យមានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់កិ​ត្ដិ​យស និង​សេចក្តី​ថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាល​ជាតិ ក្នុង​កំឡុង​ពេល​អនុវត្ត​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក  ដោយស្នងការក៏បាននឹងកំពុងតែធ្វើការស្រាវជ្រាវរកអ្នកបង្ហោះបែបនេះដែរ។

B5aa192b39af56dc9ce181b381137315

ហើយមកទល់ថ្ងៃនេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មន្ត្រី​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ បានស្វែងរកម្ចាស់គណនីហ្វេសប៊ុកនេះឃើញហើយ ​ថែមទាំងហៅមកសាកសួរទៀតផង ដោយអ្នកបង្ហោះរូបកាត់តនេះ មាន​ឈ្មោះថា ស៊ឹ​ម មួយ​គ្រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មានមុខ​របរ លក់​សំបក​កង់​ឡាន ។

A896ac08fcbdd15a518dd4c7b2f92669


9458bb6a29f4d2f7cbd18d1272fd512a 1

ក្រោយការសួរនាំ  ស្ត្រី​ឈ្មោះ ស៊ឹ​ម មួយ​គ្រី ក៏​បានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា ​អមនឹងការថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​: នូវ​កំហុស​ដែល​ខ្លួន​បាន​ធ្វើឱ្យមានការ​យល់​ច្រឡំ មក​លើ​សមត្ថកិច្ច គ្រប់​រាជធានី​-​ខេត្ត ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖