មិនដឹងគួរសើច ​ឬយំ! មិនដឹងនរណាទេ ទុកម៉ូតូចោលនៅ អាម៉ាហ្សូន​ ប្រេសុីដង់៣ថ្ងៃហើយ ​ឬអូនលែងសំខាន់?

អាចថាជារឿងមួយដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង កម្រនឹងមាន ​ដោយសារតែម្ចាស់ម៉ូតូមួយគ្រឿងទំនងជាអតិថិជនដែលមកទទួលទានកាហ្វេនៅហាងកាហ្វេអាម៉ាហ្សូនសាខាហ្វ្រេស៊ីដង់ ​ស្រាប់តែបានទុកម៉ូតូរបស់ខ្លួនចោលនៅហាងនេះដោយមិនត្រលប់មកយកដល់ទៅ៣ថ្ងៃ ​ដោយមិនដឹងពីមូកហេតុថាភ្លេច ​ឬក៏ម្ចាស់ម៉ូតូមានបញ្ហាអ្វីឡើយ  បានធ្វើឱ្យមានការភ្ញាក់ផ្អើលហួសចិត្តផង ​ហើយហាងកាហ្វេនេះក៏បានសម្រេចចិត្តបង្ហោះរកម្ចាស់ជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

27657971_1821703134796402_2962247859996988274_n

តាមរយៈគណនីហ្វេសប៊ុកផេករបស់ Café Amazon President បានឱ្យដឹងថា៖ « សេចក្តីជូនដំណឹង‼️

បងប្អូនណាដែលបានភ្លេចម៉ូតូ​ដូចមានក្នុងរូបភាពខាងក្រោមនេះ​ នៅហាងកាហ្វេអាម៉ាហ្សូន​ ប្រេសុីដិន​ យើងខ្ញុំរយ:ពេល 3ថ្ងៃហេីយ សូមអញ្ជេីញមកទទួលយកវិញផង​ ប្រសិនបើមិនមកទទួលយកទេ​ ខ្ញុំនឹងយកទៅប្រគល់ជូន ប៉ុស្តិប៉ូលីស​ សង្កាត់ផ្សារដេប៉ូ2​ ខណ្ឌទួលគោក​ នៅថ្ងៃស្អែកទី24/05/2020នេះ។ សូមអរគុណ »។


ដូច្នេះប្រសិនជាបងប្អូនណាបានស្កាល់ម្ចាស់ម៉ូតូ ​សូមជួយប្រាប់បន្តគ្នាផងថា  បានភ្លេចម៉ូតូនៅទីនេះ៕

S 3869

100522744_2363448887288488_4557147793558339584_o