ធ្វើការកាន់តែច្រើន ការកើតស្ត្រេសកាន់តែមានហានិភ័យខ្ពស់ ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ដូច្នេះមនុស្សយើងគួរតែឆ្លៀតពេលសម្រាលលំហែកាយខ្លះដើម្បីបំបាត់ភាពតានតឹង។ នៅថ្ងៃនេះដែរ « ក្នុងស្រុក» ក៏សូមណែនាំទីសម្រាកលំហែកាយមួយកន្លែងប្លែកថ្មី ដែលមានសភាពស្ងប់ស្ងាត់ និងអាកាសធាតុល្អកំពុងតែទទួលបានការពេញនិយមមួយកន្លែងទៀតហើយនៅខេត្តកែប នោះគឺ « Adventure Dome Resort»។
« Adventure Dome Resort» គឺជាកន្លែងសម្រាកលំហែកាយដែលស្ថិតនៅកណ្តាលព្រៃភ្នំទេសភាពខៀវស្រងាត់ព័ទ្ធជុំវិញ ដែលស័ក្តសមសម្រាប់អ្នកដែលស្វែងរកកន្លែងស្ងប់ស្ងាត់ តែពោរពេញទៅដោយផាសុកភាព ជាមួយនឹងបន្ទប់ស្នាក់នៅទំនើបមិនចាញ់សណ្ឋាគារលំដាប់ផ្កាយឡើយ ថែមទាំងមានអាងហែលទឹកលេងកម្សាន្តទៀត។ ដោយទីនេះផងដែរ មានកន្លែងស្នាក់នៅជាអគារ ឬតង់បែបទំនើប ច្រើនជម្រើសឱ្យលោកអ្នកជ្រើសស្នាក់នៅទៀតផង។
ដោយតម្លៃបន្ទប់នីមួយៗរួមមាន ៖
-Standard Dome មានតម្លៃ $40 ក្នុងមួយយប់សម្រាប់ ២នាក់
-Standard Twin Bed មានតម្លៃ $30 ក្នុងមួយយប់សម្រាប់ ៤នាក់
-Superior Dome មានតម្លៃ $45 ក្នុងមួយយប់សម្រាប់ ២នាក់
-Family Room មានតម្លៃ $50 ក្នុងមួយយប់សម្រាប់ ៦នាក់ ។
លោកអ្នកក៏អាចស្វែងរក Adventure Dome Resort បានដោយមានទីតាំងនៅភូមិក្រសាំង ខេត្តកែប សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ Contact : 097 441 9870 ឬអ៊ីម៉ែល [email protected]៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Adventure Dome Resort/ Sum Chiva/Sarun Sitha/Jin Jin