ជារឿងមួយដ៏គួរឱ្យហួសចិត្ត ដែលកាលពិថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានក្មេងប្រុស៣នាក់ ហេតុតែឃ្លានពេកលួចចូលចម្ការគេបេះផ្លែទុរេនមួយផ្លែតូច ពេលម្ចាស់តាមទាន់បែរជាចាប់ឱ្យប៉ូលិសរួចទាមទារសំណងឡើង ១ពាន់ដុល្លារ។
ហេតុការណ៍នេះ ស្ថិតនៅត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត ដោយក្មេងជំទង់ ៣នាក់នេះសុទ្ធតែជាក្មេង អាយុ ១៦ឆ្នាំ និង ១៥ឆ្នាំ រកស៊ីឈ្នួលបេះម្រេចឱ្យគេ តែឃើញទុរេនជិតកន្លែងចម្ការខ្លួនធ្វើការទំនងហូប ក៏នាំគ្នាលួចបេះ១ផ្លែស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោ ហើយក៏ជិះម៉ូតូឌុបគ្នាគេចខ្លួន តែត្រូវអ្នកយាមចម្ការទុរេនដេញតាមរហូតមកដល់ផ្ទះរបស់ក្មេងទាំងបីហើយចាប់ប្រគល់ជូនសមត្ថកិច្ច។
អ្វីដែលហួសចិត្តនោះម្ចាស់ចម្ការទុរេន បែរជាទាមទារសំណងពីក្មេង១ពាន់ដុល្លារ ទៅវិញធ្វើឱ្យមហាជនហួសចិត្តជាខ្លាំង ព្រោះបើទោះនេះជាករណីចោរកម្មសមនឹងទទួលទោសតាមកំហុស តែក៏មិនដល់ថ្នាក់ទាមទារសំណងហួសហេតុពេកដែរ៕