លោកអ្នកប្រហែលជាស្គាល់ហើយថា លោក នូ ឧសភា គឺជាតារាសម្តែង និងចម្រៀង កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងក្នុងស្រទាប់យុវវ័យ ពិសេសគ្រប់គ្នាស្គាល់លោកតាមរយៈបទចម្រៀងដ៏ល្បីមួយបទចំណងជើងថា « ព្រងើយ » ដែនាំនាំឱ្យលោកកាន់តែមានភាពលេចធ្លោខ្លាំងក្នុងសិល្បៈ ថែមទាំងមានឱកាសចេញថតភាពយន្តខ្នាតធំ និងភាពយន្តភាគល្បីមួយចំនួនផងដែរ។
ក្រៅពីការងារច្រៀង និងសម្តែង ជារឿយៗលោក នូ ឧសភា ក៏មានទីផ្សារជាច្រើននៅក្នុងការថតរូបម៉ូឌែល និងផ្សព្វផ្សាយផលិតផលនានា ដោយហេតុតែមុខមាត់លោកស្រស់សង្ហា កម្ពស់ខ្ពស់ស្រឡះ ថែមទាំងមានសាច់ដុំមាំទំស័ក្តសមនឹងការថតរូបផ្សព្វផ្សាយផលិតផលល្បីៗជាច្រើន។
កាន់តែភ្ញាក់ផ្អើល ថ្មីៗនេះ រូបភាពបញ្ចេញសាច់ដុំ និងស្ទើរតែបញ្ចេញល្វែងក្រោមមួយទំហំរបៀបបញ្ឆិតបញ្ឆៀង ដែលបង្ហោះដោយក្រុមហ៊ុនថតរូប G-Media បានធ្វើឱ្យអ្នកគាំទ្រលោក ស្រឡាំងកាំងជាខ្លាំងនូវសូវរាងស៊ីចស៊ីទាក់ទាញរបស់លោក ដ៏ស្រស់សង្ហាមិនចាញ់តារាបរទេសនោះឡើយ។
តោះចង់ដឹងថារូបភាពដែលធ្វើឱ្យទស្សនិកជនស្ទើរឈាមច្រមុះមានអ្វីខ្លះតាមដានរូបភាពខខាងក្រោមនេះទាំងអស់គ្នា ៖
រូបភាពដោយ៖ G-Media