រឿងក្តីក្តាំដែលព្រះសង្ឃចោទថាឡាន ​ខ.ម ​ចូលបាញ់សត្វខុសច្បាប់! ​ពេលនេះបែរជាថាជារឿងយល់ច្រលំទៅវិញ

មួយរយៈមុននោះមានការផ្ទុះព័ត៌មាន ​ដោយព្រះសង្ឃមួយអង្គនៅខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត បានបង្ហោះសារចោទប្រកាន់ថា ​រថយន្ត ខ.ម ​មួយគ្រឿងបានចូលបាញ់នៅក្នុងជម្រកសត្វព្រៃដែលព្រះអង្គកំពុងតែអភិរក្ស ​តែស្រាប់តែមកទល់ពេលនេះ ព្រះសង្ឃបានមានសង្ឃដីកាថា ករណីនេះ ជាការភាន់ច្រឡំប៉ុណ្ណោះ។

នេះជាលទ្ធផលនៃការចូលមកបំភ្លឺរួមគ្នា រវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្រោយការរកខុសត្រូវឃើញ ក្រសួងបរិស្ថាន បានសម្រេចបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថា អ្នកជិះរថយន្តពាក់ផ្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

Photo_2020 05 27_16 59 06 (3)

Photo_2020 05 27_16 59 06

ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត ដែលបានចូលមកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថា ករណីនេះ ជាការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែលភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោង ដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីផ្សេងគ្នា។

Photo_2020 05 27_16 59 08


ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺថា នេះជាការយល់ច្រឡំ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។ ហើយករណីម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែមខ្លឹមសារខុសពីការពិត២ចំណុច៖

ទី១៖ គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។

ទី២៖ គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ក្បាល ដែលបានស្លាប់ ២ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមានជ័យ តាមពិតទន្សោង ២ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យឡើយ៕

Photo_2020 05 27_16 59 06 (2)

Photo_2020 05 27_16 59 07