វិលវិញហើយថ្លៃ! ជើងយន្តហោះចិន និងកូរ៉េ ៦ជើងថ្ងៃនេះ នឹងត្រលប់មកស្រុកខ្មែរ ដោយក្រសួងសុខាភិបាលត្រៀមសាលារៀនមួយត្រួតពិនិត្យសុខភាព

ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានចេញសេចក្តីប្រទេសអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេស៦ អាចធ្វើដំណើរមកកម្ពជាបាន ដោយមានដូចជាប្រទេស  អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ។ ហើយសម្រាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា  បានឱ្យដឹងថា  អ្នកដំណើរមកពីក្រៅប្រទេស គឺប្រទេសសចិន និងកូរ៉េ នឹងធ្វើការហោះហើរត្រលបមកប្រទេសកម្ពុជាយើង ដោយចុះចតនៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។

Photo6240281632628123781 2

ហេតុនេះហើយដើម្បីត្រៀមបង្ការ និងការពារទប់ស្កាត់ វីរុស ​Covid-19 ដែលធ្លាប់នាំចូលពីក្រៅប្រទេសធ្វើឱ្យប្រទេសកម្ពុជាកើតមានករណីអ្នកផ្ទុកវីរុស នេះដល់ទោជាង ​១០០នាក់នោះ  ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានត្រៀមយកវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន  សម្រាប់ត្រួតពិនិត្យសុខភាពអ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជាវិញ ក្នុងករណីដែលមណ្ឌលសុខភាពដែលត្រៀមទុកក្បែរព្រលានយន្តហោះមិនគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យសុខភាព។


A 1

បន្ថែមពីនោះ ​ការពិនិត្យសុខភាព ​បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា សម្រាប់ជនជាតិខ្មែរមិនមានការបង់ប្រាក់នោះទេ ដោយឡែកជនបរទេស តម្រូវឱ្យបង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ៕

Vayofm_02