ផ្អើលទាំងយប់! ករណីបុរសភេទទី៣ ពីរនាក់ ​ប្រព្រឹត្តិអំពើមិនគប្បី លើផ្លូវ ភេទក្មេងប្រុសមួយក្រុម

ប្រភពព័ត៌មានបានឱ្យដឹងថានៅថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចាប់ឃាត់ខ្លួន​បុរសភេទទី៣ ២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារកុមារងគ្រោះ ពាក់ព័ន្ធ​ករណីរំលោភ​សេពសន្ថវៈ​ និង​​ប្រទូស្តកេរ្តិខ្មាស់ក្មេងប្រុស២នាក់ (បៀម ប្រដាប់ ភេទ ក្មេង បង្ខំឲ្យក្មេង រួម ភេ ទ តាម រន្ធ គូ ទ) ដែលករណីនេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​​។

1 7

បុរសភេទទី៣ ​ដែលជាជនសង្ស័យនេះឈ្មោះ  កុន រ៉ូវីនដូ(ហៅដា) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​តុបតែង​រោងការ​ និង ឈ្មោះ ហ៊ុន​ សុភ័ក្ភ្រ​ (ហៅម៉ាប់) ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានទីតាំងនៅផ្ទះលេខ១៧៤២ ផ្លូវជាតិលេខ២ ក្រុម២០ ភូមិព្រែកតាឡុង២​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ មុខរបរ​តុបតែង​រោងការ​ ។

ហេតុការណ៍ដំបូង នៅវេលាម៉ោង​កេីតហេតុ​ ខណៈពេលដែលក្មេងៗរងគ្រោះ​​ និងមិត្តភ័ក្តសរុប៥នាក់ ត្រឡប់មកពីដើរលេងនៅក្រុងតាខ្មៅវិញ លុះពេលដេីរមកដល់ចំណុចមាត់ស្រះទឹក បានជួបជាមួយបុរសភេទទី៣ ឈ្មោះដា និងឈ្មោះម៉ាប់ ចំណែកឯម្នាក់ទៀតមិនស្គាល់ឈ្មោះ បានមកចាប់ដៃអូសទៅក្នុងព្រៃកៀនផ្លូវ រួចនិយាយថាឱ្យក្មេងទៅ ដេក ជាមួយគ្នាខ្លួន​ ខ្លួនឱ្យ១៥ដុល្លារ តែក្មេងមិនព្រម ពេលនោះឈ្មោះ ដា បានចាប់អូសដៃចូលទៅក្នុងព្រៃ.....ហើយប្រព្រឹត្តិអំពើអនាចារ​រហូតបានសម្រេច​ ទេីបមួយសន្ទុះក្រោយមកក្មេងនោះក៏រើរួចក៏នាំគ្នារត់ទៅផ្ទះអស់ទៅ។

3 8


2 8

បច្ចុប្បន្ន​នេះ ​ជនសង្ស័យទាំង២រូបនេះ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន​នៅអធិការដ្ឋានខណ្ឌមានជ័យ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់តាមនីតិវិធី​៕

4 6

5 7 1536x1152