ត្រូវម៉ាច់ មិនបាច់ធ្វើអីទេ! ​គេងឱ្យតែបានគ្រប់គ្រាន់ក៏ស្រកទម្ងន់បានដែរ

តាមការស្រាវជ្រាវបានរកឃើញថា យុវវ័យនៅអាមេរិកប្រមាណជា ៣០%មានបញ្ហាលើសទម្ងន់ដោយសារតែការគេងមិនបានគ្រប់គ្រាន់ ហើយការសិក្សានេះក៏ត្រូវបានគេទទួលស្គាល់ដូចគ្នា។ ដូចេ្នះការគេងឱ្យបានគ្រប់គ្រាន់ពី ៦ទៅ ៨ម៉ោងក្នុងមួយយប់ មិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ តែក៏ធ្វើឱ្យអ្នកស្រកទម្ងន់ និងគ្រប់គ្រងទម្ងន់បានល្អផងដែរ ដោយការមកផ្សំជាមួយនឹងការខំហាត់ប្រាណជាទៀតទាត់មកជាមួយ និងការទទួលទានចំណីអាហារល្អៗសម្រាប់រាងកាយ។

Loos Weight While Sleeping Min

នេះជាហតុផលដែលនាំឱ្យការគេងគ្រប់គ្រាន់ជួយដល់ការសម្រកទម្ងន់

# អាចបំបាត់ការស្រេកឃ្លាន

ការគេងអាចជះឥទ្ធិពលនៃអរម៉ូន Leptin(អរម៉ូនដែលមានអារម្មណ៍ថាឆ្អែត) និង អរម៉ូន Ghrelin (អរម៉ូនដែលធ្វើឱ្យអ្នកឃ្លាន)។ ហើយការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យអរម៉ូន Ghrelin កើនឡើងដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឃ្លានកាន់តែខ្លាំង និងទទួលទានអាហារផ្សេងៗបានកាន់តែច្រើន។ ម្យ៉ាងវិញទៀត ការគេងមិនបានគ្រប់គ្រាន់ក៏អាចធ្វើឱ្យអរម៉ូនស្រ្តេស (Cortisol) កើនឡើងផងដែរ ដែលគេដឹងថាអរម៉ូនស្ត្រេសនេះក៏ជាហេតុផលចម្បងដែលធ្វើឱ្យអ្នកចេះតែឃ្លានចំណី ហើយរឹតតែឡើងគីឡូទៀតផង។ ដូច្នេះការគេងបានគ្រប់គ្រាន់អាចជួយធ្វើឱ្យកម្រិតការឃ្លានរបស់អ្នកធ្លាក់ចុះ ដែឡជាហេតុធ្វើឱ្យអ្នកស្រកទម្ងន់បាន។

# ទទួលទានអាហារបានតិចជាងមុន

ការសិក្សាបានបង្ហាញថា អ្នកដែលចូលគេងយឺត ឬគេងមិនបានគ្រប់គ្រាន់ នឹងបង្កើនចំណង់អាហារនៅពេលថ្ងៃបន្ទាប់ច្រើនជាងអ្នកដែលបានគេងគ្រាប់គ្រាន់។ ម្យ៉ាងវិញទៀតកាន់តែមិនទាន់ចូលគេង មាត់របស់អ្នកប្រាកដជាកាន់តែឃ្លាន រហូតអាចទទួលទានអាហារផ្តេសផ្តាស ថែមទាំងអាចទៅខាងក្រៅទទួលទានអាហារដែលធ្វើឱ្យធាត់កាន់តែច្រើនផងដែរ។

How To Sleep 893969

# ជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារ


ប្រព័ន្ធរំលាយអាហារបស់អ្នកធ្វើការលឿន ឬយឺតអាស្រ័យទៅលើចំនួនកាឡូរីដែលអ្នកបានទទួលទានចួលទៅ ។ តែការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការ ឬធ្វើការយឺតជាងមុនដល់ទៅ ២០%ឯណោះ ។ ដូច្នេះការគេងឱ្យបានគ្រប់គ្រងអាចជួយធ្វើឱ្យអ្នកសម្រកទម្ងន់បាន គឺដោយសារតែការរំលាយអាហាររបស៉អ្នកដំណើរការល្អ និងដុតបំផ្លាញជាតិខ្លាញ់បានលឿន។

# ជួយទប់ស្កាត់ការឡើងទម្ងន់

ការស្រាវជ្រាវបានរកឃើញថា ការគេងមិនបានគ្រប់គ្រាន់អាចជះឥទ្ធិពលមិនល្អដល់ទម្ងន់របស់អ្នក។ ហើយសម្រាប់ក្មេងដែលគេងមិនបានគ្រប់គ្រាន់ត្រឹម ៥ម៉ោង ឬក្រោម៥ម៉ោង អាចប្រឈមមុខនឹងជំងឺធាត់ដល់ទៅ ៨៩ភាគរយ និងមនុស្សចាស់ ឬពេញវ័យនឹងធ្វើឱ្យបង្កើនហានិភ័យនៃជំងឺធាត់ ៥៥ភាគរយ។ ដូច្នេះការគេងបានគ្រប់គ្រាន់ អាចជួយថែរក្សារាងរបស់អ្នកឱ្យបានស្អាត ហើយទប់ស្កាត់រាល់ការឡើងទម្ងន់បានផងដែរ។

Depositphotos_16524789_l 2015 1080x675

# បង្កើនសុខភាពរាងកាយ

នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ វាមិនត្រឹមតែអាចប៉ះពាល់ដល់ទម្ងន់ប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យសុខភាពខួរក្បាលប្រែប្រួលបានផងដែរ ជាពិសេសធ្វើឱ្យខួរក្បាលមិនអាចគ្រប់គ្រងបាន ហើយចេះតែបង្កើនចំណង់អាហារគ្រប់ពេល។ ដូច្នេះការគេងគ្រប់គ្រាន់អាចឱ្យអ្នកទទួលទានអាហារបានតិចជាងមុន ថែមទាំងធ្វើឱ្យសុខភាពខួរក្បាលរបស់អ្នកបានសម្រាកគ្រប់គ្រាន់ដើម្បីបង្កើនកោសិកាខួរក្បាលល្អៗថែមទៀតផង។

# បំលែងជាតិស្ករក្នុងខ្លួនបានល្អ

អាំងស៊ុយលីនគឺជាអរម៉ូនម្យ៉ាង ដែលអាចជួយបំលែងជាតិស្ករទៅជាថាមពេលរាងកាយ។ តែពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យអរម៉ូនអាំងស៊ុយលីនកើនឡើង មិនអាចបំលែងជាតិស្ករ ថែមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាចេះតែឃ្លាន និងអាចផ្ទុកកាឡូរីដែលធ្វើឱ្យធាត់បានច្រើនជាងមុនផងដែរ។ ម្យ៉ាងវិញទៀតភាពស៊ាំនៃអរម៉ូនអាំងស៊ុយលីនគឺអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ខ្ពស់។ ដូច្នេះការគេងគ្រាប់គ្រាន់នឹងធ្វើឱ្យអរម៉ុនអាំងស៊ុយលីនធ្វើការបានល្អ និងបំលែងជាតិស្ករបានលឿន៕

Sleep Is Linked To Weight Loss