ភ្លេចខ្លួនលួចលាក់បើកទៀត! ក្រសួងទេសចរណ៍ដាក់កំហិតជាថ្មី មិនទាន់ឱ្យបើកដំណើរការទេទាំង KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ​វីរុស ​Covid-19 ក្រសួងទេសចរណ៍ បានប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ននៃ  អាជីវកម្មពេលរាត្រីទាំងអស់ដែលរួមមាន KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដោយការប្រកាសបើកដំណើរការជាថ្មីនឹងជម្រាបជូនពេលក្រោយ។

Fn 2020 06 03 16 47 01 0

តែដោយសារតែមានកន្លែងកម្សាន្តដែលត្រូវបានប្រកាសឱ្យបិទមួយចំនួន ​ស្រាប់តែលួចលាក់បើកដំណើរការឡើងវិញ ​នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិន ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ថា អាាជីវកម្មទាំងនេះមិនទាន់អនុញ្ញាតិឱ្យបើកដំណើរការជាថ្មីឡើយ ហើយត្រូវតែអនុវត្តតាមការណែនាំនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង ​Covid-19  ជាបន្តទៅទៀត។


Fn 2020 06 03 16 47 01 1

គួរឱ្យដឹងផងដែរថា ការប្រកាសដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងទេសចរណ៍ ដោយសារតែអាជីវកម្មនៅតាមទីតាំងមួយចំនួននៅតែមានសកម្មភាពដែលល្មើសទៅនឹងការប្រកាសរបស់រដ្ឋាភិបាល៕

Fn 2020 06 03 16 44 53 0