អរគុណហ្វេសប៊ុក ​Reply Story ចុះឡើងឱ្យបានស្គាល់គ្នា! ​តែសួរខែឆ្នាំមុនបានសុំស្រលាញ់ រហូតចាប់ដៃគ្នាភ្ជាប់ពាក្យពេញដោយសុភមង្គល

និស្ស័យនាំឱ្យមនុស្ស២នាក់បានស្គាល់គ្នា​​ និងស្រលាញ់គ្នា  តែការស្គាល់គ្នានោះទៀតសោត ​អាចថាជាការណែនាំពីមិត្តភក្តិ ​បងប្អូន ក្រុមគ្រួសារ ​ឬជាមនុស្សស្គាល់គ្នារាប់អានគ្នាជាដើម។

តែដោយសម័យនេះជាសម័យជឿនលឿន មនុស្សភាគច្រើនមិនថាតែមិត្តភក្តិទេ ​សូម្បីតែស្នេហាក៏កើតបានដោយងាយ ​ដោយសារតែបណ្តាញសង្គមមួយនេះ ​រហូតអាចចាប់ដៃគ្នាសាងជាស្នេហា ​ថែមទាំងឈាមដល់ផ្លូវរោងការផងដែរ។ ដោយថ្មីៗនេះមានគូស្នេហ៍មួយគួទៀតហើយបានស្គាល់គ្នាស្រលាញ់គ្នាដល់ចាស់ទុំដឹងឮដោយសារតែការ ​Reply story  គ្នាចុះឡើង។

បើយោងតាមរយៈគណនី​ហ្វេសបុក​ឈ្មោះ​ Nii Saing បាន​មានការ​រៀប​រាប់​ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«អរគុណ Facebook ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង reply story ដែលធ្វើអោយយើងបានលេងជាមួយគ្នាបានមកដល់ថ្ងៃនេះ មិនមែនលំលំទេមុនស្រលាញ់គ្នាសុទ្ធតែសួរខែឆ្នាំគ្នាមុនសិនទើបហ៊ានស្រលាញ់​ ហ៊ាននាំអោយជួបប៉ាម៉ាក់ ព្រោះប៉ាម៉ាក់ខ្ញុំគាត់មានជំនឿលើរឿងខែឆ្នាំ​ តែចៃដន្យអីសួរគាត់ទៅឆ្នាំគាត់និងឆ្នាំខ្ញុំរាប់ដៃទៅមើលវារាងដូចល្អ។ ១៧៩ថ្ងៃប្តូរឈ្មោះពីសង្សារមកគូដណ្តឹង អគុណដែលតែងតែផ្តល់តម្លៃនិងកិត្តិយសអោយអូនរហូតមក អគុណដែលមិនធ្វើអោយអូនខកបំណង អគុណប៉ាម៉ាក់ទាំងសងខាងដែលបំពេញបំណងកូន»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1


5

2

7