វិធីងាយៗ ពិសោធន៍ពីផលិតផលគ្រឿងសម្អាងដែលអ្នកប្រើប្រាស់ មានលាយសារធាតុដែលហាមឃាត់បារត ឬក៏អត់

ដូចយើងបានដឹងរួចមកហើយថា ​សព្វថ្ងៃនេះមានផលិតផលគ្រឿងសម្អាងជាច្រើនចរាចរណ៍នៅក្នុងប្រទេសយើង ​ទាំងផលិតផលក្រៅស្រុកជិតខាង ​និងប្រទេសជឿនលឿនល្បីខាងគ្រឿងសម្អាងតែម្តង។ ​យ៉ាងណាមិញ ​មិនមែនរាល់ផលិតផលថ្លៃ និងល្បីឈ្មោះសុទ្ធតែល្អទាំងអស់នោះទេ ​ពេលខ្លះវាក៏មានលាយសារធាតុបារតប៉ះពាល់ដល់ស្បែក ​និងផលិតផលខ្លះអាចជាផលិតផលក្លែងក្លាយក៏ថាបាន។

Unnamed

ដូច្នេះដើម្បីដឹងពីផលិតផលដែលអ្នកប្រើប្រាស់មានលាយសារធាតុដែលហាមឃាត់បារត ​ដែរឬក៏អត់  យើងខ្ញុំនឹងធ្វើការដកស្រង់ពីវិធីពិសោធន៍ដូចខាងក្រោម៖

បងប្អូនអាចយកក្រដាសអាលុយមីញ៉ូមសម្រាប់អាំងត្រីឬសាច់ ផ្នែកខាងក្នុង យកសំឡីត្បាល់ត្រចៀក បៀកសាច់ឡេ ឬ សាច់ម្សៅដែលបងប្អូនកំពុងប្រើប្រាស់ ត្រដុសវាប្រហែល១នាទី នោះលទ្ធផលនឹងបង្ហាញអោយឃើញជាក់ជាមិនខាន បើនៅលើសំឡីបង្ហាញពណ៌ខ្មៅ ប្រាកដណាស់គឺផលិតផលនោះមានផ្ទុកសារធាតុបារត ដែលប៉ះពាល់ដល់សុខភាពស្បែកធ្ងន់ធ្ងរនៅពេលអនាគត បើសំឡីនោះរក្សាពណ៌នៅដដែល បញ្ជាក់ថាផលិតផលរបស់បងប្អូនមានសុវត្ថិភាពក្នុងការប្រើប្រាស់។

បញ្ជាក់ខ្ញុំធ្វើតេស្តផលិតផលដែលខ្ញុំប្រើរួចហើយ ខ្ញុំប្រើផលិតផលជប៉ុន និង កូរ៉េ ដែលជាម៉ាកត្រឹមត្រូវ ចំណែកសំឡីពីរដែលបង្ហាញពណ៌ខ្មៅ គឺផលិតផលដែលលក់តាមអនឡាញ នៅក្នុងស្រុកយើងនេះឯង ខ្ញុំមិនបង្ហាញម៉ាកយីហោប្រ៊េនទេ សូមបងប្អូនធ្វើតេស្តដោយខ្លួនឯងទៅ។


ខ្ញុំជាអ្នកប្រើប្រាស់នូវផលិតផល ថែរក្សាស្បែក ដែលមានប្រ៊េនច្បាស់លាស់ មិនមែនជាអ្នកលក់ផលិតផលអីទេ ហើយក៏មិនមែនជាតំណាងចែកចាយអីដែរ។

ប្រភព​ : Putheary Kvan

101479299_955155634911690_8399536558988138880_o

102937069_955155618245025_6166794884516645113_o