អស្ចារ្យមែន! កូនខ្មែរអ្នកកំពង់ចាម បានផលិតរថយន្តដែលកែច្នៃចេញពីធុងសាំងពិតៗ បើកបរស្រួលមិនចាញ់រថយន្តទំនើប (មានវីដេអូ)

ថ្មីៗនេះលោកអ៊ុ ​មួយរូប ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនូវគំនិតច្នៃប្រតិដ្ឋរបស់លោកអ៊ុំ ​រហូតសម្រេចបានរថយន្តផលិតដោយដៃ  កែច្នៃរូបរាងពីធុងសាំង តែអាចបើកបរបានមិនចាញ់រថយន្តទំនើបចេញពីក្រុមហ៊ុនធំៗឡើយ។

លោកអ៊ុំ ​មានឈ្មោះថា ឡាវី មានទីលំនៅខេត្តកំពង់ចាម  ដោយអ៊ុំបានរ៉ាយរ៉ាប់ថា  ការចាប់ផ្តើមគំនិតផលិតរថយន្តនេះដំបូងដោយសារតែចៅរបស់លោកអ៊ុំ បានរអ៊ូថាមិនចូលចិត្តជិះឡាន ​ឬបើកឡានឡើយ។ ​ដូច្នេះលោកអ៊ុំក៏បានរកនឹកគំនិតច្នៃប្រតិដ្ឋរថយន្តនេះឱ្យមានភាពងាយស្រួលដោយស្នាដៃខ្លួនឯងវិញ។

Photo_2020 06 09_14 02 15 (2)

Photo_2020 06 09_14 02 09 (2)

រថយន្តនេះ ​ត្រូវបានដឹងថា  មានតួរថយន្តផលិតពីធុងសាំងតែម្តង ​ដោយមានការកែច្នៃកុងទ័រពីម៉ូតូអាសង់ ដៃចង្កូតឡានពីឡានកាម៉ារីគូទស្វិត ​កញ្ចក់ពីម៉ូតូ ​Fini  បូប ពីអាគុប ៥០ ​សាកស៊ីផលិតពីទីបជ្រុង ស្តុកវីណូ ​ស៊ីផ្លេពីម៉ូតូធម្មតា  ឯកាងដែកពត់តោនដោយខ្លួន និងដៃឃ្លោងពីឡានកូរ៉ូណា ​។

គួរឱ្យដឹងផងដែរថា  រថយន្តនេះលោកអ៊ុំផលិតចំណាយពេលដល់ទៅជិត ​២ខែ ដោយការចំណាយថ្លៃផលិតប្រមាណជា ​១០០០ដុល្លារ តែប៉ុណ្ណោះ។


Photo_2020 06 09_14 02 11

Photo_2020 06 09_14 02 14

Photo_2020 06 09_14 02 09

Photo_2020 06 09_14 02 13

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖