មនុស្សដឹងគុណមិនស្រយុត! ទោះគាត់ធ្លាក់ខ្លួននៅពេលនេះ ​តែការលើកទឹកចិត្តកាលពី១០ឆ្នាំមុន ​ទើបធ្វើឱ្យខ្ញុំមានថ្ងៃនេះ

វាសនាមនុស្សម្នាក់ៗមើលមិនឃើញ ​ពេលនេះអ្នកក្រ ​អ្នកលំបាក ​មិនប្រាកដថាគ្មានអ្វីប្រែប្រួលនៅពេលខាងមុខទេ ​សំខាន់តើអ្នកណាដែលធ្លាប់ហុចដៃជួយ អស់ពីចិត្តពីថ្លើមកាលពីអ្នកមានបញ្ហា។

យ៉ាងណាមិញ ​ថ្មីៗនេះបុរសម្នាកដែលធ្លាប់មានប្រវត្តិជូរចត់ក្រលំបាក ​ដោយទទួលបានការលើកទឹកចិត្តពីបុរសដែលធ្លាប់ធ្វើជាប៉ូលិស  បានខិតខំហែលឆ្លងជីវិត ​រហូតមានថ្ងៃនេះ។ ​ហើយទោះបុរសដែលធ្លាប់ជួយធ្លាក់ខ្លួនយ៉ាងណាក៏ដោយ ​តែនៅតែមានចិត្តគោរព ស្រលាញ់ និងដឹងគុណជានិច្ច ​រហូតទទួលបានការកោតសរសើរខ្លាំងពីអ្នកលេងបណ្តាញសង្គម។

តាមរយៈគណនីហ្វេសប៊ុក យ៉ុង សៀន  បានរៀបរាប់ឱ្យដឹងថា៖ « គាត់ជាមនុស្សដែលខ្ងុំគោពស្រលាញ់ ទោះគាត់ជាអ្នករេីសអេតចាយមិនស្អាតស្អំតែខ្ងុំស្រលាញ់ចូលចិត្តគាត់ ខ្ងុំស្គាល់គាត់ទាំងពីគាត់នៅធ្វេី Police រហូតគាត់ធ្នាក់ខ្លួនបែបនេះតែប្រពន្ធ ខ្ងុំតែងប្រាប់ម៉ាក់ខ្ងុំថាម៉ាក់ហា៎ ពេលគាត់ចង់ញុាំអីម៉ាក់ឲគាត់ញុាំទៅ ព្រោះកូនស្គាល់គាត់ 10 ឆ្នាំហេីយ ពេលកូននៅតូចគាត់ទិញឲកូនញាុំរហូត កូនមិនបំភ្លេចបានទេ ♥️ កាលខ្ងុំនៅតូចក្រគ្មានអ្វីដូចកូនគេទេ គាត់តែងតែប្រាប់ថាខិតខំរៀនសូត្រណាក្មួយ ធំឡេីងក្មួយមានអ្វីគ្រប់យ៉ាងដូចកូនគេហេីយ ♥️ ទំរាំខ្ងុំមានថ្ងៃនេះ មានអ្វីគ្រប់យ៉ាង ព្រោះការមេីលងាយ គ្រួសារអែងមានអី មេីលគ្រួសារអញផង 🙂 ខ្ងុំថាថ្ងែនេះខ្ងុំក្រ មិនប្រាកដថាថ្ងៃមុខទៀតខ្ងុំនៅតែក្រទេ 😉👍🏻 ពេលយេីងក្រ កុំភ្លេចអ្នកដែលប្រដៅយេីង លេីកទឹកចិត្តយេីង😊♥️ មនុស្សកុំមេីលងាយមនុស្ស 😁👍🏻 »។

S 59779


103858424_684457815451984_8890252491029820585_n

102263893_684457845451981_4015734655176840081_n

សូមទស្សនាវីដេអូខាងក្រោម ៖