ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង ក្រោយសារព័ត៌មានផ្លូវការពីប្រទេសឥណ្ឌាបានឱ្យដឹងថា តារាសម្តែង Bollywood លោក Sushant Singh Rajput ដែលគេគ្រប់គ្នាស្គាល់ច្បាស់ថាជាតួអង្គ ម៉ាណាវ ក្នុងខ្សែភាពយន្តភាគឥណ្ឌាដ៏ល្បីល្បាញ « ជីវិតស្ត្រីមេផ្ទះ » ត្រូវបានគេប្រទះឃើញបញ្ចប់ ជី វិតក្នុងគេហដ្ឋានរបស់លោក នៅតំបន់ Bandra ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយការ ចង / ក សម្លា . ប់ខ្លួន ។
យោងទៅតាមបណ្តាញផ្សព្វផ្សាយបានឱ្យដឹងថា មូលហេតុនៃការឈានដល់ការសម្រេចចិត្តប ញ្ចប់ ជីវិ តខ្លួនឯង របស់តារាប្រុសវ័យ៣៤ឆ្នាំរូបនេះ គឺបណ្តាលមកពីជំងឺបាក់ ទឹកចិត្ត (Depression) ដែលមានរយៈពេល៦ខែកន្លងមកហើយ ហើយការស្លាប់ /របស់លោកគឺបន្ទាប់ពីអ្នកគ្រប់គ្រងរបស់លោកធ្វើអត្ត ឃា / ត រយៈ ២ ៣ ថ្ងៃកន្លងមកទៀតផង។
គួរឱ្យដឹងផងដែរថា ដំណឹងមរណភាពរបស់តារាប្រុស Sushant Singh រូបនេះ បានធ្វើឱ្យឧស្សាហកម្មភាពយន្តបូលីវូដ មានការភ្ញាក់ផ្អើល និងសោកសៅយ៉ាងខ្លាំង សូម្បីតែលោកនាយករដ្ឋមន្ត្រី Narendra Modi រួមជាមួយកំពូលតារាសម្តែងល្បីៗ ជាច្រើនទៀតក៏បានបង្ហោះសារ ដើម្បីចូលរួមមរណទុក្ខដ៏ ក្រៀមក្រំនេះផងដែរ ៕