ធ្វើឱ្យគ្រប់គ្នាខ្លាចរអាររឿង ​Covid-19 ឆ្លងតាមត្រីសាម៉ុន! ​ពេលនេះក្រុមហ៊ុននាំចូលសាម៉ុងកម្ពុជាបានចេញមុខធានា និងបកស្រាយហើយ

ថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា  មានករណីឆ្លងវីរុស ​Covid-19  ដែលជាវីរុសឆ្លងជាសាកលលើប្រទេសជាច្រើនលើពិភពលោក តាមរយៈការទទួលទានត្រីសាម៉ុន ​(Salmon)  ធ្វើឱ្យអ្នកនិយមទទួលទានត្រីសមុទ្រសុខភាពមួយនេះមានការខ្លាចរអារជាខ្លាំង ​សូម្បីតែប្រជាជនកម្ពុជាក៏មានការភ័យខ្លាចលែងហ៊ានទទួលទានដែរ។

Ghkk

Salmon Sashimi With Shoyu Sauce_127090 14

យ៉ាងណាមិញ ​មិនបង្អស់យូរ ពេលនេះតាមរយៈក្រុមហ៊ុននាំចូលត្រីសាម៉ុនផ្តាច់មុខនៅកម្ពុជា​ ក៏បានចេញមុខមកប្រកាសជាដំណឹង និងបកស្រាយដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖

សេចក្តីប្រកាសព័ត៌មាន

ស្ថានភាពទូទៅនៃត្រីសាល់ម៉ុនទាក់ទងនឹងកូវីដ១៩

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មានការផ្ទុះឡើងនៃការឆ្លងមេរោគកូរូណាថ្មីនៅប្រទេសចិនដោយសារតែរកឃើញមេរោគមាននៅលើជ្រញ់ហាន់ត្រីសាល់ម៉ុនលក់នៅក្នុងទីផ្សារបោះដុំអាហារដ៏ធំជាងគេបំផុតក្នុងរដ្ឋធានីប៉េកាំង។ ព័ត៌មាននេះបានបង្កការព្រួយបារម្ភ និងភាពមិនច្បាស់លាស់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមទទួលទានត្រីសាល់ម៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

ក្រុមហ៊ុនមច្ឆានុពាណិជ្ជសូមធ្វើការបកស្រាយបំភ្លឺអំពីតថៈភាពជាក់ស្តែងអំពីព័ត៌នោះរហូតមកដល់ពេលនេះគេនៅមិនទាន់សន្និដ្ឋានបានអំពីប្រភពដើមច្បាស់លាស់អំពីការឆ្លងមេរោគកូរូណាថ្មីនេះទៅលើជ្រញ់ហាន់ត្រីសាល់ម៉ុននៅឡើយទេ។ ការឆ្លងនេះអាចបណ្តាលមកពីកត្តាមនុស្សដែលអាចជាកម្មករដឹកជញ្ជូន អ្នកលក់ ឬអ្នកដើរទិញដែលមានរាប់ពាន់នាក់។ ទាំងរបាយការណ៍វិទ្យាសាស្រ្ត និងការសិក្សាផ្នែកមេរោគនៅសាកលវិទ្យាស៊ិងហ៊ួរប្រទេសចិន ក៏ដូចជាសាកលវិទ្យាល័យក្រុងឡុងប្រទេសអង់គ្លេស គ្រប់ករណីចម្លងទាំងអស់នៃមេរោគកូរូណាទាក់ទងជាមួយសត្វ មានតែនៅក្នុងប្រភេទជាថនិកសត្វ គ្មាននៅក្នុងសាច់ត្រី សាច់សត្វបក្សី ឬពួកសត្វល្មូននោះទេ។


4aec7028 8259 43c5 Bb85 9c051b847697

រាល់ការនាំចូលត្រីសាល់ម៉ុនរបស់ក្រុមហ៊ុនយើងខ្ញុំសុទ្ធតែមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់សុខភាពរបស់ត្រី ហើយអ្នកផ្តត់ផ្គង់យើងទៀតសោតក៏ជាក្រុមហ៊ុនដែលធំបំផុតលើពិភពលោកក្នុងអាជីវកម្មត្រីសាល់ម៉ុន។ បើទោះជាយ៉ាងណាក៏ដោយ យើងនៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យ និងថែរក្សាត្រីសាល់ម៉ុនប្រកបដោយគុណភាពខ្ពស់ ហើយបន្តការលើកទឹកចិត្ត និងណែនាំដល់បណ្តាដៃគូ និងអតិថិជនដ៏មានឧបការគុណយើងទាំងអស់មិនត្រូវភ្លេចខ្លួនអំពីកូវីដ១៩នេះទេ។ យើងខ្ញុំក៏សូមអំពាវនាវដល់អតិថិជនទាំងអស់មេត្តាអានព័ត៌មានដែលមានប្រភពច្បាស់លាស់ ចៀសវាងជឿព័ត៌មានមិនពិត និងមានចរិតញុះញង់បំផ្លើសលើសពីការពិត។

សូមបញ្ជាក់ផងដែរ មច្ឆានុពាណិជ្ជគឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូលត្រីសាល់ម៉ុនដោយផ្ទាល់តាមយន្តហោះមកពីប្រទេសណរវ៉ែស អូស្រ្តាលី កាណាដា ។ល។

សម្រាប់ព័ត៌មានបន្ថែម និងពិស្តារ សូមទាក់ទងមកលេខ៖ 012 21 20 83/ 011 36 4444 / 010 718 717 ឬតាមរយៈសារអឡិចត្រូនិច [email protected]

104339510_1568498456651159_5224739427981574435_o

Images

Salmon Cured Slicing 900x600

Salmon Sashimi_74190 2866