ភ្ញាក់ផ្អើលក្រោយមានការចោទប្រកាន់ថា រូបសំណាកនៅក្នុងប្រទេសថៃ ​ចម្លងពីរូបសំណាកនៅវត្តពិភិទ្ធារាម ដ៏ល្បីប្រចាំខេត្តបាត់ដំបងខ្មែរយើង?

វត្តពិភិទ្ធារាម ត្រូវបានគេស្គាល់ថាជាវត្តដែលមានអាយុកាលជាង ​១០០ឆ្នាំមកហើយ ថែមទាំងចាត់ទុកថាជាវត្តបុរាណខ្មែរដែលមានអាយុកាលយូរជាងគេជាលក្ខណៈប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងខេត្តបាត់ដំបងផងដែរ។

បើយោងតាម មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា វត្តពិភិទ្ធារាម គឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តនានាក្នុងខេត្តបាត់ដំបង វត្តនេះស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ សា្វយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ ខាងជើងជាប់នឹងសាលា ព្រះមុនីវង្ស ខាងត្បូង ជាប់នឹងផ្លូវខេត្ត ខាងកើតជាប់នឹងផ្លូវលេខ២ ខាងលិចជាប់នឹងផ្លូវលេខ៣។

84407278_2805056896240529_2106702735955984384_o

វត្តពិភិទ្ធារាមនេះ បានឧប្បត្តិឡើងនៅឆ្នាំ១៨៧៣នៅលើទឹកដីរបស់ តារស់ ដែលគាត់បានប្រគេនដល់ព្រះសង្ឃ។ លឺតាមចាស់ៗ និងអាចារ្យ តូច ជិន ហើយនិងលោក ហង់ សុផល ដែលជាអតីតចៅអធិការបានឱ្យដឹងថា៖ ពាក្យថា ពិភិទ្ធ គឺជាងារបស់តារស់ជាម្ចាស់ដីនាសម័យនោះ ដូច្នេះអ្នកភូមិចំណុះជើងវត្តហៅវត្តពិភិទ្ធរាម ងារបស់គាត់រៀងមក។ ផ្ទៃដីវត្តពិភិទ្ធរាម មានចំនួន ១៣៩៩២ម៉ែត្រក្រឡា ដែលមានបណោ្តយ១៣២ម៉ែត្រ និង ទទឹង១០៦ម៉ែត្រ នៅចំកណ្តាលដីវត្តមាន ព្រៈវិហារមួយដ៏ធំស្កឹមស្កែកសាងអំពីឈើ(២៣x១៦) នៅ ស.ព២៤៦២ នេះបើយោង អក្សរចារឹកនៅហោជាងខាងលិច ប៉ុន្តែនៅក្លោងទ្ធារព្រះវិហារខាងលិច សរសេរដោយលោកគ្រូចៅអធិកា អិត អាន ព្រះវិហារនេះកសាងនៅ គ.ស.១៨៨៨។ ធម្មមន្ទីរ សាងអំពីបេតុង កំពង់២ជាន់ បណ្តាយ១១ម៉ែត្រ ទទឹង១០ម៉ែត្រ ធម្មសភាសាលា ជញ្ជាំងបេតុង ប្រក់ក្បឿង៣ខ្នងជាប់គ្នា បណ្តោយ៤៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កំពស់១ជាន់ កុដិចែវ កសាងពីបេតុង ដំបូលរាប កំពស់១ជាន់ បណ្តោយ២៨ម៉ែត្រ ទទឹង៨ម៉ែត្រ កុដិកសាងបេតុង ប្រក់ក្បឿង ២ជាន់ កុដិធ្វើពីបេតុង១ជាន់ ២ខ្នងដាច់ពីគ្នា និង កុដិ២ជាន់ទៀតធ្វើពីបេតុងដំបូលរាប លើសពីនេះនៅមានកុដិឈើប្រក់ស្លឺកតូចៗច្រើនទៀត។

83861570_2805056952907190_1365007122827313152_o

ប៉ុន្តែដោយឆ្លងកាត់សង្គ្រាមដ៏យូរលង់ជាពិសេសក្នុងសម័យ ៣ឆ្នាំ ៨ខែក្នុងការគ្រប់គ្រង របស់ ពល ពត សមិទិ្ធផលផ្សេងៗ កុដិ សាលាជាដើមត្រូវបានបំផ្លិចបំផ្លាញសើ្ទគ្មានសល់ ហើយគេយកកន្លែងទីសក្ការៈបូជាធ្វើកន្លែងចិញ្ចឹមជ្រូក និងដាក់ លាមកជ្រូកទៅវិញ។ ក្រោយថ្ងៃរំដោះ ៧ មករា១៩៧ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រណសិរ្សសាមគ្គី សង្រោះ ជាតិ កម្ពុជាតិកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានបងើ្កតឱ្យមានឡើងវិញ។

យ៉ាងណាមិញ ​ថ្មីៗនេះនៅក្នុងបណ្តាញសង្គមមានការផ្ទុះផ្ញាក់ផ្អើលខ្លាំង ​ដោយបាននាំគ្នាចោទថា ​រូបសំណាកយក្សឈរកាន់ដំបង ​ដ៏ល្បីនៅព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ និងតាមព្រំប្រទល់ខ្មែរថៃ  គឺជារូបសំណាកដែលចម្លងពីរូបសំណាកចាស់នៅក្នុងវត្តពិភិទ្ធារាម ​ទៅវិញ ​ដែលជាហេតុនាំឱ្យមានផ្ទុះកំហឹងឡើងវិញរវាងខ្មែរ និងថៃ។

103977983_683148165866993_8398884587496019588_n


103694619_683148192533657_7720329642855367977_n

តែ​បើតាមឯកសារ និងសៀវភៅខ្លះបានឱ្យដឹងថា វត្តពិភិទ្ធារាម  ការពិតគឺសាងសង់ក្នុងសម័យដែលថៃបានកាន់កាប់គ្រប់គ្រងខេត្តបាត់ដំបង។ ហើយ ខ្មែរជាអ្នកសង់មែន តែស្ថាបត្យកម្ម គឺយកមកពីសៀមទាំងស្រុង  ហើយសូម្បីតែ វត្តដំរីស និងវត្តកណ្ដាល ក៏សុទ្ធតែទទួលបានឥទ្ធិពលស្ថាបត្យកម្មសំណង់វត្តថៃដែរ។ នៅក្នុងនោះយើងអាចសង្កេតមើលថា ភាគច្រើនរចនាបទវិហារវត្តនៅខេត្តបាត់ដំបងជំនាន់មុន គ្មានកំពូលចុងស្រួចឡើងលើទេ គឺ ទម្រង់ដំបូល មានបាំងសាច ដូចនៅថៃ និង ឡាវ ឯវត្តខ្មែរយើងបច្ចុប្បន្ននេះ គឺសឹងទាំងអស់មានកំពូលស្រួចៗឡើងលើ។

ចំណែកឯរចនាបថ រូបយក្សឆ្មាំប្រាសាទ ​​ឬវត្តខ្មែរ (ទ្វារបាល) ពិតប្រាសាទពីបុរាណ តាមប្រាសាទនានា ក៏មិនមែនរចនាបទយក្សដូចជារូបសំាកដែលប្រទេសថៃប្រើប្រាស់ឡើយ។

105037700_791837331348821_3097628739472892793_n

104890371_194120038567132_1332913854328059519_n

ទោះជាយ៉ាណា​ទាំងនេះគ្រាន់តែជាចងក្រង ​សិក្សា ដកស្រង់ និងស្រាវជ្រាវរបស់ក្រុមការងារ ​« ក្នុងស្រុក  » ​តែប៉ុណ្ណោះ ​ចំពោះរឿងរ៉ាវលម្អិត និងការពិតយ៉ាងណា​​យើងខ្ញុំសង្ឃឹមថានឹងមានក្រសួងពាក់ព័ន្ធចេញមកស្រាយបំភ្លឺក្នុងពេលឆាប់ៗនេះ៕

ប្រភពព័ត៌មាន៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង / Sinchhong Kao(កៅ ស៊ិនឆុង)

កែសម្រួលដោយ៖ ក្នុងស្រុក