បើកប្រាក់ទាំងទឹកមុខញញឹម! ​សម្តេច ហ៊ុន សែន បានផ្តល់ប្រាក់ឧបត្ដម្ភជាង ​១២០លានរៀល សម្រាប់ជនក្រីក្រដែលរងគ្រោះដោយសារ ​Covid-19 

ដោយសារតែវីរុស ​Covid-19  ជាវីរុសរាតត្បាតជាសាកល ​ហើយប្រជាជនទាំងអស់ត្រូវតែការពារខ្លួនពីការឆ្លងរាលដាលនែះ ​ទាំងការផ្អាកអាជីវកម្ម ​ទាំងវិបត្តិមិនមានអ្នកចេញខាងក្រៅផ្ទះព្រោះតែខ្លាចរអារវីរុសនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនទូទាំងពីភពលោក ​បូករួមទាំងប្រជាជនកម្ពុជាផងដែរ។

យ៉ាងណាមិញ ​ដើម្បីដោះស្រាយបញ្ហាជីវភាពប្រជាជនក្រីក្រដែលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារដោយសារតែ ​Covid-19 យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ « កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ »។ ដោយរហូតដល់ពេលនេះ កម្មវិធីនេះ កម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត។

106037629_3100903173291492_1237080321548477126_o

ហើយខាងក្រោមនេះជាចំនួនថវិការដែលរដ្ឋាភិបាល ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណក្រីក្រតាមកម្រិតលំដាប់ខុសៗគ្នាដូចជា ៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

«សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។

«សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។

104962802_3165223786898593_8870350998743184350_o

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ


«សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

«សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

«សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

«សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

គួរបញ្ជាក់ផងដែរថា ដោយសាតែ សម្តេចហ៊ុនសែន ចេញបត្រ័សមធំម៌ ​ឬបណ្ណជនក្រីក្រមក មានប្រជាជនជាច្រើន បានមកបេីកថវិកានៅ Wing គ្រប់សាខា ទាំងទឹកមុខរីករាយ និងសប្បាយចិត្តខ្លាំងបំផុតដែលអាចដោះស្រាយជីវភាពដែលកំពុងតែខ្វះខាតបែបនេះ៕

105856538_3165193110234994_1764330666448613906_o

105516865_3165223826898589_5470837144673345766_o