ពាក្យចចារ៉ាម! iPhone 12 ដែលត្រៀមនឹងចេញឆ្នាំនេះ គឺមិនមានភ្ជាប់ឆ្នាំងសាក និងកាស មកជាមួយទេ

ថ្មីៗនេះមានពត៌មានចចារ៉ាមជាច្រើនបាននិយាយថា iPhone 12 ដែលត្រៀមនឹងចេញឆ្នាំនេះគឺមិនមានភ្ចាប់ឆ្នាំងសាក និង កាស មកជាមួយទេ ។ហើយពាក្យចចារ៉ាមនេះវាអាចនឹងពិតដែរ ព្រោះប្រភពដែលគួរអោយទុកចិត្តបានក៏បានចុះផ្សាយពីរឿងនេះ ដែលធ្វើអោយមានមតិរិះគន់ជាច្រើនថា Apple ធ្វើនេះគឺកំពុងជញ្ជក់ឈាមអ្នកប្រើ (yes នេះជាមតិអវិជ្ជមាន) តែខ្ញុំសុំលើកនូវចំណុចអវិជ្ជមានមួយចំនួនដែលអ្នកវិភាគល្បីៗបានលើកឡើងវិញ ថាតើសមហេតុផលអត់។

IPhone In Box

មតិវិជ្ជមានមួយគេនិយាយថា Apple ខ្វល់ខ្វាយពីការបំពុលបរិស្ថានដោយសារគ្រឿងអេឡិត្រូនិចសព្វថ្ងៃ ផ្អែកតាមរបាយការណ៌មួយដែល CEO របស់ក្រុមហ៊ុន Anker បានបង្ហាញថា សំណល់ឆ្នាំងសាំងគ្រឿងអេឡិចត្រូនិចដែលមនុស្សបានយកទៅបោះចោលគឺមានរហូតដល់ទៅ 30 ម៉ឺនតោន រឺស្មើនឹង 272 លានគីឡូក្រាម ក្នុងមួយឆ្នាំ ដោយនេះគេរាប់បញ្ចូលទាំងសំណល់អេឡិចត្រូនិចដែលអាចយកទៅកែច្នៃថ្មីឡើងវិញផងដែរ ។ ព្រោះដោយសារអ្នកប្រើជុំវិញពិភពលោកគឺភាគច្រើនសុទ្ធតែមានឆ្នាំងសាកស្រាប់រួចទៅហើយ អញ្ចឹងឆ្នាំងសាកនិងកាសក្នុងប្រអប់ពួកគេមិនបានប្រើរឺទុកចោល ដោយ Apple អាចនឹងកាត់បន្ថយតំលៃលក់លើ iPhone ជំនាន់ថ្មី ហើយអាចនឹង discount ទៅលើឆ្នាំងសាកនិងកាសដល់អតិថិជនដែលចង់ជាវក្រៅបន្ថែម ។ លោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប ក៏បានលើកឡើងនូវហេតុផលស្រដៀងនឹង CEO របស់ក្រុមហ៊ុន Anker ដែរ ។

Maxresdefault

បើរំលឹកទៅកាលពេលដែល apple បំបាត់រន្ធកាសដំបូង បានធ្វើអោយមនុស្សភាគច្រើនបាញ់និងឌឺដង Apple មិនតិចទេ រហូតដល់ក្រុមហ៊ុនខ្លះធ្វើវីដេអូពាណិជ្ជកម្មឌឺ Apple ទៀត តែទីបំផុតក្រុមហ៊ុននោះបានបោះជំហ៊ានដើរតាម Apple ដោយបំបាត់រន្ធកាសដែរ រហូតមកដល់ពេលនេះយើងសឹងតែពិបាករកទូរស័ព្ទដែលមានរន្ធកាសនិងអត់ឆកជាដើម ។


បើសិនជា iPhone មិនមានភ្ជាប់ឆ្នាំងសាក និង កាស មកជាមួយ ចឹងប្រអប់ដែលវិចខ្ចប់ក៏មានទំហំកាន់តែតូច ដែលនេះជាវិធីសាស្ត្រមួយទៀតក្នុងការកាត់បន្ថយសំរាមនិងនិងការបំពុលបរិស្ថាន ជាក់ស្ដែងប្រអប់ដែលវិចខ្ចប់ iPhone សព្វថ្ងៃគឺតូចជាងក្រុមហ៊ុនដ៏ទៃស្រាប់ទៅហើយ ហើយផ្នែកបណ្ដុំមួយចំនួនដែលយកមកផ្គុំលើ iPhone គឺកើតចេញពីកាកសំណល់ច្នៃឡើងវិញ ។

ok បើសិននេះជាហេតុផលពិតប្រាកដមែន ប្រហែលយើងមានអារម្មណ៌ថាខ្លួនឯងក៏បានចូលរួមចំណែកថែរក្សាបរិស្ថាន ហើយកាលដែលលក់ទូរស័ព្ទគ្មានឆ្នាំងសាកយូរៗទៅវានឹងក្លាយជាទំលាប់ដូចកាលដែលបំបាត់រន្ធចឹងដែរ ។ យ៉ាងណាក៏ដោយយើងមិនទាន់ច្បាស់ 100% នៅឡើយទេ ចាំមើល Apple ប្រកាសសិន។

អត្ថបទ៖ ​Keo Meng

No Charger Or EarPods In Slim IPhone 12 Box

104816602_3181370295256463_3914847828711255271_o