ស្អាតខ្លាំងចឹងបានមានការជួញដូរយ៉ាងគគ្រឹកគ្រឹង! ​ពេលនេះក្រសួងបរិស្ថានហាមឃាត់ការទិញ-លក់ ផ្កាកេសរកូលព្រៃ ក្នុងតំបន់ការពារធម្មជាតិ

ថ្មីៗនេះដោយសារតែមានការជួញដូរ ​ទិញលក់ផ្កាកេសរកូលព្រៃ (ផ្កាអ័រគីដេ) យ៉ាងគគ្រឹកគគ្រេងពេក  ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងដោយបានប្រកាសការហាមឃាត់ការទិញ-លក់ ដឹកជញ្ជូន ការប្រមូល និងការធ្វើសន្និធិកេសរកូលព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា កន្លងមកមានជនខិលខូចមួយចំនួនបានបំផុសព័ត៌មាន នៅក្នុងបណ្តាញសង្គមអំពីការប្រមូលទិញប្រភេទកេសរកូលព្រៃ ក្នុងតម្លៃខ្ពបស់ដែលជាហេតុជំរុញឲ្យមានការប្រមូលកេសរកូលព្រៃ ពីតំបន់ការពារធម្មជាតិដោយអនាធិបតេយ្យ។ ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រភេទកេសរកូលព្រៃ និងអាចឈានទៅដល់ការផុតពូជទាំងស្រុងនូវប្រភេទកេសរកូលព្រៃមួយចំនួន។

Photo_2020 07 11_11 10 53

Photo_2020 07 11_11 11 19

រាល់សកម្មភាពទាំងឡាយដែលបានកំពុងប្រមូលជួញដូរ និងធ្វើអាជីវកម្មប្រភេទកេសរកូលព្រៃពីក្នុងតំបន់ការពារធម្មជាតិទាំងការធ្វើអាជីវកម្ម ឬក្នុងគោលបំណងណាមួយ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិមាត្រា ៥៩ ចំណុច ៣ ចំណុច៤ និងមាត្រា ៦១ ចំណុច៤។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសិទ្ធិប្រើប្រាស់ធនធានធម្មជាតិរបស់ប្រជាសហគមន៍ ស្របតាមច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញនូវវិធានការ និងការណែនាំ រួមមាន៖ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ ជាអាទិ៍ ការដឹកជញ្ជូន ការប្រមូល ការធ្វើសន្និធិកេសរកូលព្រៃ និងបញ្ឈប់នូវរាល់សកម្មភាពទិញ-លក់ កេសរកូលព្រៃ៕

Photo_2020 07 11_11 10 35

Photo_2020 07 11_11 11 03


Photo_2020 07 11_11 10 47

Photo_2020 07 11_11 10 58

Photo_2020 07 11_11 11 46

Photo_2020 07 11_11 11 40

Photo_2020 07 11_11 11 35

Photo_2020 07 11_11 11 30

Photo_2020 07 11_11 11 25

Photo_2020 07 11_11 11 14