ទោះបីខ្ញុំជាមនុស្សល្អ តែខ្ញុំមិនមែនជាមនុស្សល្ងង់ឡើយ

សាមកុក

សាមកុកជាភាពយន្តដែលបរិយាយពីសង្គ្រាមសុីសាច់ហុតឈាមគ្នា និងប្រើគ្រប់ល្បិចកល ដែលកើតឡើងនាសម័យបុរាណ​ ក្រោយការដួលរលំនៃរាជវង្សហាន ក្នុងកំឡុងឆ្នាំ ២២០ ដល់ ២៨០ មុន គ.ស​ ហើយវាជាសង្គ្រាមដែលបំភ្លេចបំផ្លាញទ្រព្យសម្បិត្តិ​ និងអាយុជីវិតប្រមាណជា​ ៤០លាននាក់​ និងបានផ្សព្វផ្សាយកេរ្តិ៍ប្រទេសចិន​ថាជា​ "អាណាចក្រសង្គ្រាម" ។

ដែលរហូតមកដល់សព្វថ្ងៃ ប្រវត្តិសាស្ត្រនៃសង្គ្រាមមួយនេះ ត្រូវបាន ចងក្រងជាល្ខោន ប្រលោមលោក និងភាពយន្តសាមកុកដែលបង្កប់នូវគំនិតល្បិចកល​ ពិសពុលសព្វសារពើ​ ព្រមទាំងឆ្លុះបញ្ចាំងពីតថភាពនានាក្នុងសម័យបច្ចុប្បន្ន​។ លើសពីនេះទៅទៀត​ វាក៏បានបង្រៀនពីយុទ្ធសាស្ត្រក្នុងការមើលចិត្តមនុស្ស​ ក៏ដូចជាទប់ទល់នូវអ្វីដែលហៅថា "ល្បិច" ​។

អ្នកដែលមើលរឿងសាមកុក​ អាចយកក្បួននានាមកប្រើប្រាស់ក្នុងជីវិត​ តែការប្រើប្រាស់ល្អ​ ឬអាក្រក់​ វាអាស្រ័យទៅលើឆន្ទៈរបស់អ្នកប្រើ​។ និយាយអោយខ្លី​ បើប្រើក្នុងផ្លូវល្អ​ គឺសម្រាប់ទប់ទល់គេ​ តែបើប្រើក្នុងផ្លូវអាក្រក់​ គឺសម្រាប់ព្យាបាទអ្នកដទៃ​។

Maxresdefault

ជាការពិត​ យើងមិនអាចស្មានបានទេ​ ថាអ្នកដែលមើលរឿងនេះហើយ​ គេប្រើក្នុងផ្លូវល្អ​ ឬអាក្រក់​ ព្រោះអ្នកដែលមើលរឿងនេះដោយជក់ចិត្ត​ ប្រាលដជារៀនបានច្រើន​ ជាពិសេសការបត់បែនតាមកាល:ទេស: ដែលកត្តានេះធ្វើយើងពិបាកស្វែងយល់ថាគេជាមិត្តឬសត្រូវ ។


ដូចពាក្យស្លោកមួយនៅក្នុងភាពយន្តនេះ​ ដោយថ្លែងដោយមហាឧបរាជ​ ឆាវ​ មឹងទ័រ​ ឬ​ ឆាវឆាវ​ "បើសត្រូវវាមិនគួរអោយខ្លាចឡើយ​ តែអ្វីដែលគួរអោយខ្លាច​ គឺមិនច្បាស់ថា​ គេជាមិត្តឬសត្រូវ​" ។

អ្វីដែលខ្ញុំថ្លែងខាងលើ​ មិនសម្តៅថា​ អ្នកមើលសាមកុកសុទ្ធ​ តែមិនល្អនោះទេ​ សំខាន់ការថ្លឹងថ្លែងរបស់មនុស្សម្នាក់ៗ​ ។

សូមប្រើយុទ្ធសាស្ត្រដែលអ្នកបានរៀនពីរឿងនេះ​ យកទៅធ្វើសកម្មភាពដែលផ្តល់ក្តីសុខដល់មនុស្សជុំវិញខ្លួនអ្នក​។

Maxresdefault (1)

មិសាអិ

រក្សាសិទ្ធដោយ ក្នុងស្រុក