ទឹកចិត្តល្អថ្លាថ្លៃ! ឧកញ៉ាចិត្តធម៌ ឌួង ឆាយ ធានានាំក្មេងស្រី​ ដែលគេឆូតមុខ ទៅព្យាបាលអ៊ុតមុខនៅថៃ ឬកូរ៉េ (មានវីដេអូ)

កាលពីថ្ងៃទី ​១៧ ​ខែកក្កដា  ឆ្នាំ ​២០២០ នេះ មានការផ្ទុះភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្មេងស្រីមួយរូបមានអាយុត្រឹមតែ ៥ ​ឆ្នាំ ត្រូវ​បាន​ស្ត្រីដៃដល់ឈ្មោះ​ថា លីវ​ ប៊ុន​ធឿន​ អាយុ​៤៣ឆ្នាំ ដែល​ជា​អ្នក​ជិត​ខាង ​នឹង​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ​​ចាប់​ឆូតមុខ​​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ព្រោះ​តែ​ស្រី្តរូប​នេះ​ខឹងក្មេង​ស្រីរងគ្រោះ​ធ្វើឱ្យ​កូនប្រុស​ខ្លួន​ ត្រូវ​រងរបួស​ត្រង់​ក្បាល​។

4dd4853698673c0c1212051915e7ede24afe287b

1d17e20229f3a9d9872cd34dd29326a63fbb38ce

ការវះឆូតមុខក្មេងស្រីតូចរូបនេះ ​ធ្វើឱ្យក្មេងស្រីត្រូវរបួសធ្ងន់ រហូត​​ត្រូវ​ដេរអស់​ជាង​១០០ថ្នេរ ហើយ​ពេល​នេះ ​ក៏​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុ​ងមន្ទី​ពេទ្យ​កុមារ​ជាតិ​ ឯស្ត្រីដៃដល់កំពុងតែចាប់ឃាត់ខ្លួនត្រៀមឡើងតុលាការផងដែរ។

នៅក្នុងនោះ ហាក់មានក្តីអាណិតខ្លាំង  ​​លោកឧកញ៉ា ​ឌួង ​ឆាយ​ និង​លោក​ជំទាវ​ ដេត ​ម៉ាលីណា​ បាន​ទៅ​សួរសុខទុក្ខ ​​ក្មេង​ស្រី​រង​គ្រោះដល់មន្ទី​ពេទ្យទាំងយប់ដោយក្តីក្តុកក្តួលជាខ្លាំង។ បន្ថែមពីនេះ លោកឧកញ្ញ៉ា ​ក៏​បាន​សន្យា​ថា នឹងជួយ​ព្យាបាលក្មេង​ស្រី​រង​គ្រោះ​តាម​រយៈការនាំ​ទៅ​​អ៊ុត​មុខ​ នៅ​ក្នុង​ប្រទេស​ថៃ ឬប្រទេសកូរ៉េ នៅ​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះបាន​ជា​សះស្បើយ​ និង​ស្ថាន​ភាព​ជំងឺ COVID-19 បាន​ប្រសើរ​ឡើង​ទៀតផង ​ពិតជាគួរឱ្យរំភើបមែនទែន។


E51e653a7461a0907fa4b06db5cc4d32f51315d9

Untitled 1 Copy

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖