ជារឿយៗយើងប្រាកដជាបានដឹងហើយថា បងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ក្រៅពីមានភាពជោគជ័យនៅក្នុងមុខជំនួញ បងស្រីរមែងតែងតែចុះជួយជាការងារសប្បុរសដល់អ្នកទីទាល់ក្រ តាស៊ីក្លូ ជាពិសេសក្មេងៗពិកា ក្មេងៗកំព្រា និងក្មេងៗរងគ្រោះនៅក្នុងមណ្ឌលកុមារកំព្រាជាច្រើនកន្លែង រហូតទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជន។
យ៉ាងណាមិញ កាន់តែក្តុកក្តួល ថ្មីៗនេះ បងស្រី អូនបាននាំយកអំណោយជាច្រើន ចុះយកទៅជូនដល់មណ្ឌលកុមារកំព្រានៅក្នុងខេត្តបាត់ដំបង ថែមទាំងបញ្ចុកបាយទឹកផ្ទាល់ដៃដល់ក្មេងៗពិការ មើលទៅគួរឱ្យអាណិត និងសង្វេកជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុកផេករបស់បងស្រីអូន មានឈ្មោះថា ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon បានបង្ហោះវីដេអូដ៏សែនក្តុកក្តួលនេះ និងបានរៀបរាប់ថា៖ « បញ្ចុកបាយអ្នកពិការខ្លោចចិត្តណាស់😭 😔បញ្ចុកបាយអ្នកពិការឃេីញគាត់ហូបដោយមានក្ដីសុខព្រោះឆ្ងាញ់ខ្លាំងណាស់😔តែយេីងខ្លោចចិត្តទៅវិញ😔
អ្នកខ្លះមិនអាចញាំបាយខ្លួនឯងបានទេ ក្មេងខ្លះត្រូវគេងមួយជីវិត😭ក្រោមមេឃតែមួយតែវាសនាខុសគ្នា ហឹម ពួកគាត់ពិការតាំងពីកំណេីតត្រូវម្ដាយឪពុកបោះបង់ចោលតាំងពីតូចបានមណ្ឌលយកមកចិញ្ចឹម🙏🏻
ប៉ុន្ដែរឿងដែលអស្ចារ្យបំផុតគឺ ក្មួយប្រុសដែលពិការភ្នែកគាត់ប្រលងបាក់ឌុបជាប់ រៀនពូកែណាស់🙏🏻
យកអំណោយមកជូនក្មួយៗដេីម្បីដោះស្រាយបញ្ហាដែលកំពុងខ្វះខាតនៅមណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបង។ សង្ឃឹមថាហ្នឹងមានសប្បុរសជនជាច្រេីនទៅជួយក្មួយៗដែរ🙏🏻 លេខម្ចាស់មណ្ឌលប្រកាស់នៅចុងវីដេអូចា🙏🏻»។
ដូច្នេះប្រសិនជាមានសប្បុរសជនណា ចង់មានបំណងផ្តល់ជំនួយដល់ក្មេងពិការកំព្រា អាចទំនាក់ទំនងមកលេខទូរស័ព្ទ 012793029 ដែលជាលេខម្ចាស់អង្គការផ្ទាល់៕
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖