មកដឹងមូលហេតុ និងចំនុចបន្ថែម ដែលមនុស្សស្រីមិនគួរហាមឃាត់មនុស្សប្រុសដូចជាការលេងហ្គេម ឬអ្វីផ្សេងៗ

ជាការពិតមនុស្សគ្រប់រូបតែងតែចង់បានការយកចិត្តទុកដាក់ ថ្នាក់ថ្នមសឹងតែគ្រប់ពេលវេលា ជាពិសេសស្រីៗ តែងតែចង់ដឹងគ្រប់រឿង គ្រប់សកម្មភាពរបស់សង្សារខ្លួន មិនមែនជាកំហុសនោះទេ វាក៏បញ្ជាក់ពីទំហំនៃក្ដីស្រលាញ់ផងដែរ ប៉ុន្តែមនុស្សស្រីគ្រប់រូបបែរជាមើលរំលងទៅលើការគោរព សិទ្ធបុគ្គល របស់សង្សារខ្លួនទៅវិញ?

មនុស្សស្រីតែងតែស្នើរសុំអោយសង្សារ ៖

9a3856837bd47f67bb7d898ed34c2df4

. ឈប់លេងហ្គេម (ពេលខ្លះលុបហ្គេមចោល)ព្រោះគិតថា សង្សារមិនរវល់ហ្នឹងខ្លួន

. ហាមមិនអោយជួបជុំមិត្ត (ពេលខ្លះទាមទារទៅដែរ) សង្ស័យ ខ្លាចសង្សារខ្លួនលួចមើលអ្នកផ្សេង មានស្រី


. សុំអោយប្លុកសង្សារចាស់ចោល ( ជួនកាលមិនមែនសង្សារចាស់ទេ អោយតែស្រី គឺប្លុកចោល)

. ហាមមិនអោយខមិនលើផុសគេ រឺចុចបេះដូង

. ចាំបាច់ចុងក្រោយ គឺទាមទារ យក លេខកូដហ្វេសបុក

1158c5346e2401e8860ce188166d7c53

នេះជាសារមួយទៅកាន់មនុស្សស្រីគ្រប់រូប គួរតែបើកចិត្ត ទុកចិត្ត និងផ្ដល់ពេលវេលារៀងខ្លួន ដើម្បីអោយស្នេហាបានយូរអង្វែង ។ អត្ថបទនេះមិនមែនកាន់ជើងខាងបុរសៗនោះទេ ប៉ុន្តែជាក់ស្ដែងវាជាការពិត ចុងក្រោយចង់និយាយថា មនុស្សប្រុសតែងតែធ្វើ តាមការស្នើរសុំដដែល ព្រោះអ្វី ? បើមិនដូច្នេះទេ និងទទួលបានពាក្យថា បែកគ្នាទៅ ជាមិនខាន៕

អត្ថបទ៖ ក្នុងស្រុក (​Khim Sochanvirak)