ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការស៊ែរចែករំលែកគ្នាព្រោងព្រាយសរសើរនូវទឹកចិត្តនារីចិត្តធម៌មួយរូប ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែក៏មានចិត្តល្អប្រពៃដែរ។ ដែលក្រោយពីមានអ្នកច្រលំបាញ់លុយមកចំនួន 50$ ស្រាប់តែបានបាញ់លុយផ្ញើត្រលប់ទៅវិញដល់ទៅ 250$ ព្រោះតែឃើញហេតុផលនៃការបាញ់លុយនេះយ៉ាងរំជួលចិត្ត។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pich SovanKesor ដែលជានារីស្រស់ស្អាត និងមានទឹកចិត្តប្រពៃ បានសរសេររៀបរាប់ពីដំណើរដើមទងថា៖ « មាន Account ABA មួយគាត់ Transfer ខុសចូល Account ខ្ញុំ 50$ ហេីយគាត់ Note Remark ថាសងថ្លៃទឹកដោះគោកូន ខ្ញុំក៏Transfer ទៅគាត់វិញហើយជូនគាត់ 200$ សរុប250$ ហេីយខ្ញុំ Remark ទៅគាត់ថា TransferខុសAcc ខ្ញុំជូនបង200$ ជួយសម្រួលទុក្ខលំបាករបស់គ្រួសារគាត់🙏 »។
គួរឱ្យដឺងផងដែរថា ក្រោយពីមានការបង្ហោះបែបនេះ នារីចិត្តធម៌ មានការគាំទ្រសរសើរទឹកចិត្តជាច្រើន តែក៏មានអ្នកអគតិគិតមិនល្អដែរ តែម្ចាស់គណនីខាងលើបានចេញមុខបកស្រាយថា នេះជាសិទ្ធនាងដែលមិនចង់បញ្ចេញមុខ ឬគណនីអ្នកដែលផ្ញើច្រលំ ហើយក៏ជាការគោរពសិទ្ធ និងអត្តសញ្ញាណអ្នកដែលនាងជួយដែរ ដែលមិនចង់បានការតបស្នងនោះឡើយ៕