អត្ថប្រយោជន៍ច្រើនណាស់ ដែលអ្នកទទួលបានពីការធ្វើសមាធិ!

ការធ្វើសមាធិកាន់តែមានប្រជាប្រិយភាព នៅពេលមនុស្សកាន់តែច្រើនរកឃើញពីអត្ថប្រយោជន៍របស់វា។ ទោះបីជាការអនុវត្តនេះមានអាយុកាលរាប់សតវត្សរ៍មកហើយក្តី អត្ថប្រយោជន៍ផ្លូវចិត្តនៃការធ្វើសមាធិត្រូវបាន អ្នកវិទ្យាសាស្ត្រសម័យថ្មីទើបតែរកឃើញថា វាទំនាក់ទំនងគួរឱ្យទាក់ទាញរវាងសមាធិនិងសុខុមាលភាពរាងកាយ។

១

ការរស់នៅប្រចាំថ្ងៃរបស់យើងច្រើនតែបណ្តាលឱ្យមានភាពតានតឹង សម្ពាធនិងការថប់បារម្ភ ហើយយើងទាំងអស់គ្នាដឹងហើយថាអារម្មណ៍បែបនេះអាចបំផ្លិចបំផ្លាញសុខភាពរបស់យើងបាន។ សព្វថ្ងៃនេះអ្នកជំនាញជុំវិញពិភពលោកបានយល់ស្របថា ការហាត់សមាធិពីរបីនាទីរាល់ថ្ងៃអាចធ្វើអោយមានគុណប្រយោជន៍ទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ។ការសិក្សាបង្ហាញយ៉ាងច្បាស់ថា ការអនុវត្តសមាធិជារៀងរាល់ថ្ងៃអាចជួយធ្វើឱ្យចរន្តឈាមរបស់យើងប្រសើរឡើង ជួយបន្ថយសម្ពាធចង្វាក់បេះដូង និងជួយថែរក្សាបេះដូងឱ្យមានសុខភាពល្អ។

២


តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកធ្វើសមាធិញឹកញាប់មានបរិមាណជាតិខ្លាញ់ទាបជាងអ្នកដែលមិនធ្វើសមាធិ។ ការធ្វើសមាធិក៏អាចជួយអ្នកអោយជៀសផុតពីជំងឺ Lipid peroxide ដែលវាគឺជាសមាសធាតុបង្កគ្រោះថ្នាក់ដោយធ្វើឱ្យសរសៃឈាមអ្នករឹង និងបណ្តាលអោយមានជំងឺក្រិនសរសៃឈាម។

ហើយពេលថ្មីៗនេះគេក៏បានបង្ហាញផងដែរថាការអនុវត្តសមាធិនៃការគិតធ្វើឱ្យសម្ពាធឈាមអ្នកថយចុះ, ធ្វើអោយប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង, រក្សាការចងចាំបានប្រសើរឡើង, បំបាត់ស្ត្រេស និង ជួយអោយអ្នកគេងលក់ស្រួលថែមទៀតផង ៕

៣

ប្រភព៖ បរទេស