មិនគួរឱ្យជឿ ដែលក្មេងអាយុ១៤ឆ្នាំម្នាក់នេះ អាចបង្កើតធនាគារបានដោយខ្លួនឯង

José Adolfo បានចាប់ផ្តើម “ ធនាគារអេកូ” នៅក្នុងសហគមន៍មូលដ្ឋាន តាំងពីគាត់មានអាយុ ៧ ឆ្នាំមកម្ល៉េះ។ ធនាគារដ៏ពិសេសនេះបានលើកទឹកចិត្តឱ្យកុមារនិងមនុស្សពេញវ័យ ឱ្យយកកាកសំណល់ផ្លាស្ទិកដូចជាដបទឹកសុទ្ធនិងថង់ផ្លាស្ទិកផ្សេងៗទៅធនាគារដើម្បីជាថ្នូរនឹងប្រាក់ បន្ទាប់មកធនាគារក៏យកផ្លាស្ទិកទាំងនោះទៅអោយគេច្នៃឡើងវិញ ហើយលុយដែលបានមកពីការកែឆ្នៃនោះត្រូវបានតំកល់ទុកនៅក្នុងគណនីធនាគារ។

១

អតិថិជនថ្មីរបស់ធនាគារអេកូត្រូវតែយកកាកសំណល់យ៉ាងតិច ៥ គីឡូក្រាមដើម្បីបង្កើតគណនីធនាគារដែលអតិថិជនអាចជ្រើសរើសដកប្រាក់ឬសន្សំប្រាក់បាន។ លោក José ដែលជាម្ចាស់ធនាគារវ័យក្មេងនេះបាននិយាយថា “គំរោងរបស់ខ្ញុំគឺជាធនាគារដែលផ្តល់ការអប់រំហិរញ្ញវត្ថុសម្រាប់កុមារ និងយុវជនដើម្បីអោយពួកគេចេះសន្សំប្រាក់តាំងពីក្មេង និងជាពិសេសគឺពួកគេគ្រាន់តែប្រមូលសម្រាមមកអោយធនាគារក៏ពូកគេអាចទទួលបានវ្រាក់ដែរ។ វាគឺជាគម្រោងការឈ្នះៗ ដែលអាចជួយដល់ធនធានមនុស្សផង និង បរិស្ថានផង”

២


គណៈវិនិច្ឆ័យនៃពានរង្វាន់អាកាសធាតុកុមារប្រចាំឆ្នាំបាននិយាយថា “ ធនាគារអេកូរបស់ Joséគឺជាមធ្យោបាយដ៏អស្ចារ្យនៃការផ្សារភ្ជាប់ផលប៉ះពាល់សេដ្ឋកិច្ចជាមួយហ្នឹងបរិស្ថាននិងអាកាសធាតុ” ដែលមនុស្សគ្រប់គ្នាគួរតែយកគំរូតាម។ ហើយនៅពេលនេះធនាគារអេកូរបស់ José មានមជ្ឈមណ្ឌលអប់រំចំនួន១០ដែលមានកុមារជាង៣០០០នាក់ដែលប្រើប្រាស់ធនាគាររបស់គាត់ជាអចិន្ត្រៃយ៍ ដែលវាជាភាពជោគជ័យមួយរបស់សហគ្រិនវ័យក្មេងម្នាក់នេះ៕

៣

ប្រភព៖ បរទេស

៤