ស្រ្តីម្នាក់នេះសុខចិត្តទុកចោលមុខជំនួញរាប់លានដុល្លារ ដើម្បីជួយសង្គ្រោះសត្វឆ្កែ

នៅក្នុងកោះតូចមួយនៃប្រទេសស្រីលង្កា មានស្រ្តីម្នាក់ឈ្មោះ Otara Del Gunewardene ដែលគាត់មានចិត្តចង់ជួយសត្វឆ្កែដែលរស់នៅតាមផ្លូវ ប៉ុន្តែដោយសារតែពេលនោះនាងគ្មានលុយគ្រប់គ្រាន់ដូចនេះហើយនាងបានសម្រេចចិត្តបង្កើតមុខរបរ លក់ខោអាវនៅគូទឡានតូចមួយរបស់នាង ដោយសង្ឃឹមថានាងនឹងអាចរកលុយបានច្រើនដើម្បីជួយឆ្កែទាំងអស់នោះ។

១

បន្ទាប់មកមុខរបរ របស់នាងមួយនេះកាន់តែរីកធំធាត់ឡើងជាបន្តបន្ទាប់រហូតដល់នាងមានសម្ថភាពបើកហាងលក់ខោអាវតូចមួយដោយខ្លួនឯងដែលមានឈ្មោះថា Odel។ មួយរយះពេលក្រោយមកហាងរបស់នាងកាន់តែទទួលភាពល្បីល្បាញដែលនាងអាចផ្លាស់ប្តូរពីហាងតូចទៅជាអាគារដ៏ធំមួយ ព្រមទាំងបង្កើតបាន១៦សាខាថែមទៀតផង។

២

បន្ទាប់ពីនាងបានក្លាយជាមនុស្សដែលជោគជ័យនិងរកបានប្រាក់ចំណូលបានយ៉ាងច្រើន នាងក៏ចាប់ផ្តើមការជួយសត្វឆ្កែនៅតាមផ្លូវដែលជាក្តីសុបិន្តតែមួយគត់របស់នាង។ នាងបានចាប់ផ្តើមពីការជួយសង្គ្រោះសត្វឆ្កែ បន្ទាប់មកក៏បើកហាងខោអាវមូលនិធិសម្រាប់ឆ្កែទាំងនោះ ថែមទាំងជួលមនុស្សជាច្រើនអោយមកជួយថែទាំឆ្កែគួរអោយអាណិតទាំងអស់នោះថែមទៀតផង។


៣

ក្រោយមក អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺនាងបានទិញឡានមួយដើម្បីសង្គ្រោះសត្វឆ្កែដែលត្រូវការជំនួយជាបន្ទាន់ ហើយមកដល់សព្វថ្ងៃនេះនាងបានជួយសង្គ្រោះឆ្កែចំនួន 80000 ក្បាលឯណោះដែលធ្វើអោយនាងក្លាយជាអ្នកសង្គ្រោះសត្វដ៏អស្ចារ្យម្នាក់៕

ប្រភព៖ បរទេស

៤