មិននឹកស្មានសោះ ថាប្រទេសហ្វីលីពីន មានរឿងគួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះ

ហ្វីលីពីនមានកោះសរុបចំនួន ៧៦៤១ ដែលជាប្រជុំកោះធំជាងគេទី ២នៅលើពិភពលោក។ ប្រសិនបើអ្នកបានទៅលេងប្រទេសមួយនេះ អ្នកប្រាកដជាមិនខកបំណងនោះទេ ព្រោះហ្វីលីពីនគឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យ វប្បធម៌ល្អ បូករួមជាមួយធម្មជាតិដ៏ស្រស់ស្អាតនិងដំណើរផ្សងព្រេងជាច្រើនឥតគណនា។ ក្រៅពីមានភាពសម្បូរហូរហៀរខាងផ្នែកអរិយធម៌និងធម្មជាតិ ហ្វីលីពីនថែមទាំងមានរឿងដែលគួរអោយចាប់អារម្មណ៍ច្រើនជាងនេះទៅទៀត។

តោះកុំអោយខាតពេលយូរ មកដឹងរឿងរ៉ាវពិតដែលគួរឱ្យចាប់អារម្មណ៍របស់ប្រទេសមួយនេះទាំងអស់គ្នា!

១.មានទឹកក្រោមដីដែលវែងជាងគេបំផុតនៅលើពិភពលោក

ជ្រលងដែលនៅក្រោមជួរភ្នំសេនផៅនៅកោះប៉ាឡាវ៉ាន់គឺឧទ្យានជាតិ (Puerta Princesa Subterranean)ក្រោមដី។ វាត្រូវបានបង្កើតឡើងរាប់លានឆ្នាំមកហើយ ដោយលាតសន្ធឹង ២៤ គីឡូម៉ែត្រនៅក្រោមភ្នំតែម្តង។ ទន្លេក្រោមដីដែលអាចធ្វើនាវាចរបានវែងបំផុតមួយនេះ បានក្លាយទៅជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូហើយថែមទាំងត្រូវបានគេទទួលស្គាល់ថាជាផ្នែកមួយនៃអច្ឆរិយៈធម្មជាតិទាំងប្រាំពីរថែមទៀតផង។

 

B1

 

២. មានរហូតទៅដល់ជាង ១៧៥ ភាសានៅក្នុងប្រទេស

យ៉ាងហោចណាស់មាន ១៧៥ ភាសាដែលគេនិយាយនៅក្នុងប្រទេសហ្វីលីពីន ហើយភាសាទាំងនោះត្រូវបានគេចាត់ទុកថាជាភាសាដែលកំពុងតែប្រើប្រាស់ជារៀងរាល់ថ្ងៃ ។ ម្យ៉ាងទៀតអ្វីដែលពិសេសនោះ គឺមានមនុស្សជាង ៥២ លាននាក់ដែលអាចនិយាយភាសាអង់គ្លេសបាន ដែលជាហេតុធ្វើអោយប្រទេសនេះក្លាយជាប្រទេសដែលនិយាយភាសាអង់គ្លេសធំជាងគេទី ៥លើពិភពលោក។

 

B2

 

៣. វាមានផ្សារទំនើបយ៉ាងធំបំផុតចំនួនបី

ការដើរទិញឥវ៉ាន់គឺជារឿងធំមួយនៅក្នុងប្រទេសហ្វីលីពីន ហើយវាមានផ្សារទំនើបធំៗចំនួនបីដែលនៅក្នុងចំណោមផ្សារទំនើបធំៗទាំង 10នៅលើពិភពលោក។ ផ្សារទំនើបធំជាងគេក្នុងចំណោមផ្សារទំនើបទាំង3 នោះគឺ SM North Edsa ដែលមានទំហំរហូតទៅដល់ ៤៩៨.០០០ ម៉ែត្រការ៉េ ដោយអាចនិយាយបានថាវាមានទំហំធំជាងទីក្រុង Vaticanទៅទៀត។

 

B3

 

៤. មានកោះមួយដែលមានភ្នំភ្លើងច្រើនជាងទីក្រុង

Camiguin មានប្រវែងត្រឹមតែ ១៤ ម៉ាយនិងទទឹង ៨.៥ ម៉ាយល៍តែវាជាកោះតែមួយគត់នៅលើភពផែនដីដែលមានភ្នំភ្លើងច្រើនជាងទីក្រុង។ ប៉ុន្តែកុំខ្លាចថាភ្នំភ្លើងនេះផ្ទុះអី ព្រោះវាអសកម្មតាំងពីឆ្នាំ ១៩៥០ មកម្លេះ។ ដូច្នេះបើចង់ទៅលេងនៅទីនោះអ្នកមិនចាំបាច់ព្រួយបារម្ភទេ។ នៅឆ្ងាយពីវាក៏មានប្រភពទឹកក្តៅនិងឧទ្យានឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាតផងដែរ ដោយអ្នកស្រុកនៅទីនោះបានធ្វើឱ្យវាក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍។


 

B6

 

៥. មានលីគ(league)បាល់បោះដំបូងគេបង្អស់នៅអាស៊ី

បាល់បោះគឺជាកីឡាដែលពេញនិយមមួយនៅប្រទេសហ្វីលីពីន ហើយវាត្រូវបានគេចាប់ផ្តើមស្រឡាញ់និងចូលចិត្តក្នុងកំឡុងពេលដែលប្រទេសមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមអាមេរិចនៅដើមសតវត្សទី ២០ ដោយសារតែនៅពេលនោះបាល់បោះត្រូវបានគេដាក់ចូលក្នុងប្រព័ន្ធសាលាសាធារណៈជាល្បែងរបស់ស្ត្រី។លីគបាល់បោះអាជីពរបស់ហ្វីលីពីនគឺជាលីគដំបូងគេនៅអាស៊ីហើយក៏ជាលីគចាស់ជាងគេមួយនៅលើពិភពលោកផងដែរ - លេខ ២ បន្ទាប់ពី NBA។

 

B7

 

៦. រថយន្ត Jeepneys របស់អាមេរិកនៅតែជាមធ្យោបាយដឹកជញ្ជូនពេញនិយមបំផុត

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ រួចកងទ័ពអាមេរិចបានបន្សល់ទុកនូវឡាន Jeepneys ដែលនៅសេសសល់រាប់ពាន់នៅប្រទេសហ្វីលីពីន។ ជនជាតិហ្វីលីពីនបានយកវាមកធ្វើជាមធ្យោបាយដឹកជញ្ជូនរហូតមកដល់ពេលបច្ចុប្បន្ននេះដោយសារតែវាអាចផ្ទុកមនុស្សបានរហូតទៅដល់២០ នាក់ក្នុងពេលតែមួយ។ ប៉ុន្តែគួរអោយសោកស្តាយណាស់ដែលរថយន្ត Jeepneys កំពុងតែត្រូវបានគេបញ្ឈប់ជាបណ្តើរៗទៅហើយ ដើម្បីសម្រួលដល់ការកកស្ទះនៅក្នុងទីក្រុងនិងការពារមិនអោយប៉ះពាល់ដល់បរិស្ថាន។

 

B8

 

៧. បក្សីជាតិរបស់ហ្វីលីពីនគឺសត្វឥន្ទ្រីដែលស៊ីសត្វស្វា

អាហារចម្បងរបស់សត្វឥន្ទ្រីមួយនេះគឺប្រភេទថនិកសត្វដែលរួមមាន សត្វលលកហោះ, សត្វអណ្ដើក, សត្វតុកកែ និង សត្វស្វាជាដើម ។ ដោយហេតុនេះហើយទើបគេដាក់ឈ្មោះវាថា“ ឥន្ទ្រីស៊ីស្វា” ហើយសត្វព្រៃផ្សេងទៀតរួមមានសត្វកណ្តុរ, ពស់, សត្វក្តាន់តូច, បក្សី និងសត្វប្រចៀវក៏ជាចំណីរបស់វាផងដែរ ៕

 

B9

 

ប្រភព: បរទេស