មិនធម្មតា តោះមកស្គាល់ប្រទេសដែលមានព្រះអាទិត្យរះនៅកណ្តាលអាធ្រាតទាំងអស់គ្នា!

ប្រសិនបើនិយាយទៅដល់ប្រទេសដែលមានទេសភាពស្រស់ត្រកាលគួរអោយចង់រស់នៅខាងប៉ែកអឺរ៉ុប ប្រទេស ន័រវែស (Norway) ត្រូវបានគេរាប់បញ្ចូលជាប្រទេសដ៏គួរចាប់អារម្មណ៏មួយ ដែលត្រូវបានគេស្គាល់ថាជាប្រទេសមានព្រះអាទិត្យរះនៅពេលយប់។

A1

វាល្បីល្បាញដោយសារតែមានបឹង និងមេឃដែលប្រៀបបាននឹងឋានសួគ៌ក្រោមមេឃ។ ន័រវែសក៏មានភាពល្បីល្បាញដោយសារតែភាសា,គឺវីកឃីង,បរិស្ថាននិងផលិតកម្មប្រេងរបស់ពួកគេ។ ដូចគ្នានេះផងដែរប្រជាជនជាច្រើននៃប្រទេសន័រវែសគឺជាអ្នកនិយមជិះស្គីទឹកកកដ៏ល្បីល្បាញ,ចូលចិត្តញុំាភីហ្សាកក និង ប្រើប្រាស់ឡាន Tesla ជាដើម ហើយន័រវែសត្រូវបានគេស្គាល់ផងដែរថាមានផ្ទៃមេឃដែលមិនគួរឱ្យជឿនៅក្នុងនិទាឃរដូវនិងរដូវក្តៅ។

 

A2

 

A3

បន្ទាប់ពីប៉ុន្មានខែនៃការមិនឃើញព្រះអាទិត្យរះ ឬរះតែពីរបីម៉ោងក្នុងមួយថ្ងៃ ប្រទេសន័រវេសនឹងប្រែប្រួលដោយពន្លឺថ្ងៃនឹងកើតឡើងផ្ទុយគ្នានៅពាក់កណ្តាលឆ្នាំគឺ ព្រះអាទិត្យរះពេញមួយថ្ងៃនៅផ្នែកខ្លះនៃប្រទេសន័រវេសដែលធ្វើអោយ មានអារម្មណ៍ថាមេឃមិនដែលងងឹតនិងមានតែពន្លឺព្រះអាទិត្យ។ មិនត្រឹមតែប៉ុណ្ណោះ,ពេលថ្ងៃនៃរដូវក្តៅមានរយៈពេលរហូតទៅដល់ ១២ ម៉ោងនិង ៥៦ នាទី ដែលច្រើនជាងពេលថ្ងៃនៅខែរងា។


 

A4

 

A5

 

ផ្នែកនៃប្រទេសន័រវេសដែលមានពន្លឺថ្ងៃពេញមួយថ្ងៃគឺចាប់ពីថ្ងៃទី ២០ ខែមេសាដល់ ២២ សីហា ដែលវាហាក់បីដូចជាអ្នកចេញពីរោងកុននៅពេលយប់ប៉ុន្តែថ្ងៃនៅតែភ្លឺនិងចេញពីក្លឹបរាត្រីហើយលឺសត្វបក្សីច្រៀងអញ្ចឹង ៕

 

ប្រភព: បរទេស