ល្បីមកដល់សព្វថ្ងៃ! ឃាតកដៃឆៅ ដេរភ្នែកស្ត្រីម្នាក់ដែលខ្លួនបានស.ម្លាប់ដើម្បីថតរូបជំរិតយកលុយកាលពីឆ្នាំ២០១២

ករណីសម្លាប់តែងតែកើតមានស្ទើរតែរៀងរាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃឃាតករកាន់តែកើតមាននូវភាពសាហាវយង់ឃ្នង។ ក្នុងកំឡុងឆ្នាំ២០១២ ឃាតករដ៏សាហាវឃោរឃៅម្នាក់ឈ្មោះ អ៊ីស្រៀល ឃីស៍មានប្រវត្តិធ្លាប់សម្លាប់មនុស្សអស់១១នាក់ ដែលនៅក្នុងនោះករណីដ៏គួរឲ្យខ្លាចជាងគេគឺជាការសម្លាប់យុវតីអាយុ ១៨ឆ្នាំម្នាក់ឈ្មោះសាម៉ាន់ថា កូនីក។

N1

សាម៉ាន់ថា គឺជាអ្នកឆុងកាហ្វេនៅហាងតូចមួយក្នុងក្រុងអាឡាសកា នៅយប់មួយនាងបានចេញពីធ្វើការដូចសព្វដង តែត្រូវបានឃាតករអ៊ីស្រៀលចាប់នាងយកទៅឃុំទុកក្នុងបន្ទប់ជួលមួយ។ នៅក្នុងកំឡុងពេលដែលនាងត្រូវបានឃុំទុក អ៊ីស្រៀលបានធ្វើទារុណកម្ម បៀតបៀនផ្លូវភេទ រួចសម្លាប់នាងតែម្តង។ ឃាតករតិរិច្ឆាននោះក៏បានយកសាកសពនាងក្លាសេក្នុងទូទឹកកករួចធ្វើដំណើរទៅដើរលេងជាមួយក្រុមគ្រួសារដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹង។

16

បន្ទាប់ពីត្រឡប់មកវីញ អ៊ីស្រៀលបានរៀបចំគំរោងការជំរិតលុយពីគ្រួសាររបស់នាងសាម៉ាន់ថា ដោយយកសាកសពរបស់នាងចេញពីទូទឹកកករួចដេរភ្ជាប់ភ្នែកនាងឡើងលើឲ្យមើលទៅដូចជាបើកភ្នែក ហើយថតរូបដ៏គួរឲ្យរអើមនេះផ្ញើរទៅឲ្យគ្រួសាររបស់នាង ដោយបាននិយាយថានាងនៅរស់ទេនិងបានទារលុយចំនួន 30000ដុល្លារអាមេរិក។ នៅថ្ងៃដដែលនោះដែរ អ៊ីស្រៀលក៏បានដឹកសពរបស់នាងដែលត្រូវបានកាត់ជាដុំៗ យកទៅបំផ្លុងចោលក្នុងបឹងម៉ាថេនូស្កា ដោយចោះប្រហោងក្នុងទឹកកករួចបោះចូលតែម្តង។


17

អ៊ីស្រៀល ឃីស៍ត្រូវបានសមត្ថកិច្ចតាមដាននិងចាប់ខ្លួន ប៉ុន្តែគាត់បានធ្វើអត្តឃាតដោយអារដៃសម្លាប់ខ្លួនឯងក្នុងគុកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ថែមទាំងបន្សល់ទុកនូវសំបុត្រចុងក្រោយដែលនិយាយថា «គាត់ស្អប់ខ្ពើមជីវិតរបស់មនុស្សលោកណាស់ ហេតុនេះហើយទើបគាត់ចង់បញ្ចប់ជីវិតគេឯងគ្រប់គ្នា»

18

 

ប្រភព : បរទេស