មូលហេតុពិតនៅពីក្រោយ ការហូបអាហារដោយប្រើដៃរបស់ប្រជាជនឥណ្ឌា

ជនជាតិឥណ្ឌា គឺមានភាពខុសប្លែកពីគេក្នុងការបរិភោគអាហារ ព្រោះពួកគេចូលចិត្តបរិភោគអាហារដោយដៃរបស់ពួកគេផ្ទាល់ជៀសជាងការប្រើស្លាបព្រា។ ទោះបីជុំវិញពិភពលោកអាចគិតថាវាគឺជាវិធីមិនមានអនាម័យ ឬកខ្វក់ក៏ដោយ ប៉ុន្តែពួកគេយល់ថាវាជាវិធីល្អបំផុតដើម្បីភ្លក្សរសជាតិម្ហូបឥណ្ឌាអោយមានរសជាតិឆ្ងាញ់។

76

ប៉ុន្តែហេតុអ្វីបានជាពួកគេប្រើប្រាស់ដៃជំនួសស្លាបព្រា? តោះមកស្វែងយល់ហេតុផលទាំងអស់គ្នា!

ទីមួយ៖ វាជាប្រពៃណី៖ វាជាទម្លាប់ប្រពៃណីមួយនៅក្នុងប្រទេសឥណ្ឌាក្នុងការប្រើប្រាស់ម្រាមដៃចាប់យកម្ហូបអាហារពេលបរិភោគ ពោលគឺវាជាទំលាប់ជាយូរលង់មកហើយ។

ទីពីរ៖ ម្ហូបអាហារទូទៅហាក់ដូចជាមិនទំនងពេលប្រើស្លាបព្រា៖ ម្ហូបអាហារទាំង៣ពេលរបស់ប្រជាជនឥណ្ឌាភាគច្រើន ត្រូវការបេះទាញដោយដៃដូចនេះគេគិតថាប្រើដៃគឺងាយស្រួលជាងប្រើសមនិងស្លាបព្រា។

Img Navratri Thali Delhi

ទីបី៖ ដោយសាររបៀបដាំស្លក៏និយមប្រើដោយដៃដូចនេះពេលបរិភោគប្រើដៃក៏សមហេតុផល៖ គេបានលើកឧទាហរណ៏ពីការបេះយកឆ្អឹងពីសាច់ត្រីដើម្បីស្លជាដើម។

ទីបួន៖ ម្ហូបភាគច្រើនហូបប្រើស្លឹកចេក៖ ស្លាបព្រានិងសមមិនសាកសមប្រើជាមួយម្ហូបឥណ្ឌានោះទេ ជាពិសេសបើពួកគេហូបដាក់លើស្លឹកចេកបែបបុរាណបែបនេះ។

77


ទីប្រាំ៖ ការបរិភោគដោយដៃគឺជាប្រពៃណីតាំងពីយុគសម័យបុរេប្រវត្តិ៖ ការញុំាដោយដៃត្រូវបានគេចាត់ទុកថាជាការបន្សល់ទុកពីសម័យបុរេប្រវត្តិ។

ទីប្រាំមួយ៖ ជម្រុញអោយមានអារម្មណ៏ពេលបរិភោគ៖ ការញ៉ាំដោយដៃធ្វើអោយពួកគេកាន់តែមានចំណាប់អារម្មណ៏ទៅលើម្ហូបអារហារដែលបរិភោគ ដូចនេះហើយវាត្រូវបានប្រជាជនឥណ្ឌាយល់ថាជួយអោយមានសុខភាពល្អជាងការញ៉ាំជាមួយស្លាបព្រា។

78

ទីប្រាំពីរ៖ សំរួលដល់ការរំលាយអាហារ៖ នៅពេលដែលយើងប៉ះម្ហូបរបស់យើងដោយដៃនោះខួរក្បាលនឹងបង្ហាញថាក្រពះរបស់យើងបានត្រៀមរួចរាល់ក្នុងការញ៉ាំ ដូច្នេះវាអាចជួយរំលាយអាហារបានល្អប្រសើរ។

ទីប្រាំបី៖ ពួកគេគិតថាហូបដោយដៃស្អាតជាងហូបដោយស្លាបព្រា៖ ពួកគេមិនប្រាកដចិត្តនោះទេថា តើភោជនីយដ្ឋានបានលាងសំអាតស្លាបព្រាស្អាតរឺអត់ ហេតុនេះហើយទើបពួកគេជ្រើសរើសយកការញុំាអាហារដោយដៃរបស់ពួកគេវិញ។ ប៉ុន្តែទោះបីជាពួកគេញុំាដោយដៃក៏ដោយ កុំគិតថាវាគ្មានអនាម័យអី ព្រោះពួកគេសុទ្ធតែបានលាងដៃមុនហ្នឹងញុំាអាហាររបស់ពួកគេ៕

79

 

 

ប្រភព : បរទេស