មូលហេតុដែលអ្នកគួរតែពាក់វ៉ែនតាខ្មៅ និងរបៀបជ្រើសរើសវ៉ែនតាអោយបានត្រឹមត្រូវ

ធ្លាប់តែឃើញគេពាក់វែនតាខ្មៅ មានធ្លាប់ឆ្ងល់អត់ថាក្រៅពីជាស្ទីលក្នុងការពាក់អោយមើលទៅស្អាត តើវាអាចជួយអ្វីខ្លះដល់សុខភាពភ្នែក?

ជាការពិតណាស់វែនតាខ្មៅត្រូវបានគេទទួលស្គាល់ថាជា Fashion ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ហើយការពាក់វាមិនត្រឹមតែធ្វើអោយអ្នកទទួលបាននូវអត្ថប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគន្លឹះជួយអោយភ្នែករបស់យើងមានសុខភាពល្អផងដែរ។

E3

អត្ថប្រយោជន៍ដ៌សំខាន់បំផុត នៃការពាក់វ៉ែនតា គឺជាការការពារភ្នែករបស់អ្នកពីពន្លឺអ៊ុលត្រាវីយូ ដោយពន្លឺកាំរស្មីយូវីអាចជះឥទ្ធិពលអាក្រក់លើកែវភ្នែក និងរីទីណារបស់ភ្នែកបាន។ ប៉ុន្តែតើអ្នកគួរពាក់វានៅពេលណា?

បើតាមពិតទៅការពាក់វែនតាខ្មៅមិនចាំបាច់ទាល់តែក្នុងរដូវក្តៅដែលមានពន្លឺព្រះអាទិត្យក្តៅខ្លាំងនោះទេ អ្នកគួរតែពាក់វាពេញមួយឆ្នាំបើទោះបីជាក្នុងរដូវរំហើយរឺរដូវរងារក៏ដោយ។ មិនថាផ្ទៃមេឃមានពពកឬពន្លឺថ្ងៃតិចយ៉ាងណានោះទេ គឺអ្នកនៅតែត្រូវប្រឈមនឹងកាំរស្មីយូវីដដែល ដូចនេះហើយអ្នកគួរគប្បីមានវែនតាខ្មៅដើម្បីការពារភ្នែករបស់អ្នកជានិច្ច។

E2

ការការពារភ្នែកគឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកនៅក្បែរទឹក។ ដោយសារតែអ្នកមិនត្រឹមតែទទួលពន្លឺព្រះអាទិត្យដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ទទួលបានពន្លឺដែលចាំងផ្លាតពីទឹកផងដែរ។ ហើយមួយវិញទៀតសូម្បីតែព្រិលក៏អាចចាំងផ្លាតពីពន្លឺព្រះអាទិត្យដូចគ្នាដែរ ដូច្នេះប្រសិនបើអ្នកកំពុងជិះស្គីនៅរដូវរងារ ក៏មិនត្រូវពាក់ភ្លេចវ៉ែនតារបស់អ្នកឡើយ ព្រោះការប៉ះពាល់នឹងកាំរស្មីយូវីច្រើនពេកអាចបណ្តាលឱ្យរលាកភ្នែក ឬឈឺភ្នែកជាដើម។

E5


#តើវែនតាអ្វីដែលអ្នកគួរតែជ្រើសរើស?

វេជ្ជបណ្ឌិតLevineបានលើកឡើងពីពត៌មានលំអិតជាច្រើនដែលអ្នកគួតែពិចារណាពេលជ្រើសរើសវែនតាថ្មី ហើយខាងក្រោមនេះគឺជាគន្លឹះដ៏ល្អសម្រាប់អ្នកដើម្បីធ្វើការជ្រើសរើសអោយបានត្រឹមត្រូវ

១.វែនតាការពារកាំរស្មីយូវី ១០០ ភាគរយ។ នេះមានន័យថាកញ្ចក់របស់វាអាចការពារកាំរស្មីយូវីដែលអាចបំផ្លាញភ្នែករបស់អ្នកបាន។

២.Wraparound style អាចកាត់បន្ថយចំនួននៃការប៉ះពាល់នឹងកាំរស្មីយូវីចំពោះភ្នែករបស់អ្នក។

៣. Polarization វាមានមុខងារជួយកាត់បន្ថយពន្លឺដែលអាចផ្តល់ភាពងាយស្រួលដល់ភ្នែករបស់អ្នក។

៤. Tinting ការជ្រើសរើសកញ្ចក់ពណ៌នៃវ៉ែនតារបស់អ្នកគឺជាការលេងម៉ូតម្យ៉ាងដែល ដូច្នេះសូមជ្រើសរើសយកមួយគូរដែលសាកសមនឹងការចូលចិត្តរបស់អ្នកតែអ្នកត្រូវប្រាកដថាពួកវាអាចការពារកាំរស្មីយូវីបាន ១០០ភាគរយ៕

 

ប្រភព ៖ បរទេស