កុំអោយខ្ជះខ្ជាយលុយពេក នេះគឺវិធីងាយៗកាត់បន្ថយការចំណាយថ្លៃភ្លើងទៅលើម៉ាស៊ីនត្រជាក់

នៅក្នុងរដូវក្តៅ វាមិនមានភាពងាយស្រួលនោះទេ ព្រោះប្រសិនបើអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដើម្បីកាត់បន្ថយកំដៅអាកាសធាតុ នោះការចំណាយថ្លៃភ្លើងប្រាកដជាកើនឡើងជាលំដាប់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកក៏នៅតែអាចគេចផុតពីថ្លៃចំណាយដ៏ច្រើនមួយនេះបាន ដោយត្រូវអនុវត្តតាមវិធីសាមញ្ញ និងមានប្រសិទ្ធភាពមួយចំនួន ខាងក្រោមនេះដើម្បីចំណាយតិច និងរក្សាបរិយាកាសក្នុងផ្ទះប្រកបដោយផាសុកភាព។

A1

១.បិទម៉ាស៊ីនត្រជាក់នៅពេលយប់ហើយសន្សំសំចៃពេលអ្នកគេង

គន្លឹះមួយនេះ គឺបើកម៉ាស៊ីនត្រជាក់របស់អ្នកនៅពេលថ្ងៃ និងបិទនៅពេលយប់ ព្រោះខ្យល់អាកាសពេលល្ងាចត្រជាក់ជាងធម្មតា ដូច្នេះអ្នកអាចទាញយកអត្ថប្រយោជន៍ពីវាបាន ដោយបិទម៉ាស៊ីនត្រជាក់ និងបើកបង្អួចជាការស្រេច។ ការធ្វើបែបនេះមិនត្រឹមតែជួយអោយអ្នកត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចស្រូបយកខ្យល់អាកាសបរិសុទ្ធបានដែរ ម្យ៉ាងវិញនៅពេលយប់ទៀតរាងកាយរបស់អ្នកគឺមិនត្រូវការម៉ាស៊ីនត្រជាក់ដូចជាពេលថ្ងៃឡើយ។ ដូច្នេះវាចំណេញាបានទាំងថវិការនិងទទួលបានសុខភាពល្អថែមទៀតផង ។

A2

២.កំណត់Timer និង Saveទុក

រឿងមួយដែលមានប្រសិទ្ធភាពបំផុត គឺកំណត់ភាពត្រជាក់របស់អ្នកនៅសីតុណ្ហភាពមួយ ដូចនេះវានឹងមិនធ្វើឱ្យម៉ាស៊ីនត្រជាក់ស៊ីភ្លើងខ្លាំងពេកទេ។ តាមការណែនាំយើងអាចកំណត់នៅចន្លោះ ២២ និង ២៤ អង្សាសេ ព្រោះវា ជាសីតុណ្ហភាពមួយដែលល្អ និងមិនត្រជាក់ពេកនោះទេ ហើយសូម្បីតែការកំណត់ម៉ាស៊ីនត្រជាក់របស់អ្នកមួយដឺក្រេ ក៏អាចកាត់បន្ថយថ្លៃភ្លើងរហូតដល់ ១០% បានដែរ។

A3

៣. បង្កើតម្លប់និងបិទបាំងពន្លឺព្រះអាទិត្យ


ស្រមោលម្លប់ត្រូវបានចាត់ទុកជាវិធីបំបាត់ក្តៅផងដែរ  ដែលវានឹងជួយឱ្យផ្ទះរបស់អ្នកត្រជាក់ជាងមុន។ ដូច្នេះយើងមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ខ្លាំងទេ ហើយវិក័យប័ត្រថ្លៃភ្លើងរបស់អ្នក នឹងត្រូវបានកាត់បន្ថយផងដែរ។ វាជាវិធីសាមញ្ញណាស់ ដោយគ្រាន់តែធ្វើការបិទវាំងនន ឬ ប្រើប្រាស់បង្អួច ដែលមានការបិទការពារពន្លឺព្រះអាទិត្យរឹតតែអាចកាត់បន្ថយកំដៅដល់ទៅ ៥០% ឯណោះ។

A4

៤.បិទឧបករណ៏ដែលអាចភាយកំដៅក្តៅ

រាល់របស់របរប្រើប្រាស់នៅក្នុងផ្ទះដូចជា ទូរទស្សន៍ , កុំព្យួទ័រ , ព្រីនធឺ , អំពូលនិងឧបរករណ៏នៅចង្ក្រានបាយផ្សេងៗ អាចបង្កើតបានជាកំដៅ ហើយនឹងបង្ខំឱ្យម៉ាស៊ីនត្រជាក់របស់អ្នកធ្វើការកាន់តែខ្លាំងដើម្បីរក្សាសីតុណ្ហភាព។ ដូចនេះអ្នកគ្រាន់តែបិទវាចោល នោះអ្នកនឹងអាចសន្សំប្រាក់លើការប្រើប្រាស់ថាមពលម៉ាស៊ីនត្រជាក់បានភ្លាមៗ។

A5

៥. ឧស្សាហ៏សម្អាតនិងថែទាំម៉ាស៊ីនត្រជាក់

ដើម្បីកាត់បន្ថយវិក័យប័ត្រម៉ាស៊ីនត្រជាក់របស់អ្នកនៅរដូវក្តៅ អ្នកត្រូវតែសម្អាតម៉ាស៊ីនត្រជាក់អោយបានជាប្រចាំ ព្រោះតម្រងកខ្វក់នឹងធ្វើឱ្យម៉ាស៊ីនត្រជាក់ធ្វើការកាន់តែខ្លាំង នោះមានន័យថាការប្រើប្រាស់អគ្គិសនី និងថ្លៃថាមពលកាន់តែខ្ពស់។ ដូចនេះអ្នកគួរតែលាងសម្អាត និងថែទាំវាអោយបានល្អ ព្រោះវាក៏អាចជួយរក្សាសុខភាពផ្លូវដង្ហើមរបស់អ្នកបានប្រសើរឡើងផងដែរ ៕

A6

 

ប្រភព ៖ បរទេស