ផលប៉ះពាល់អាក្រក់នៃការលាបពណ៌សក់ញឹកញាប់ ដែលអ្នកគួរតែប្រុងប្រយ័ត្ន

នាសម័យបច្ចុប្បន្នមានមនុស្សជាច្រើន ដែលពេញនិយមក្នុងការការលាបពណ៌សក់ណាស់ ព្រោះវាអាចជួយអោយអ្នកមើលទៅស្អាត និងមានភាពទាក់ទាញ ប៉ុន្តែការលាបពណ៌នេះអាចនឹងមានគុណសម្បត្តិ និងគុណវិបត្តិផងដែរ។

បើយោងតាមការស្រាវជ្រាវមួយចំនួនបានអោយដឹងថាការលាបពណ៌អាចធ្វើអោយអ្នកប្រឈមនឹងការខូចសក់ក៏ដូចជាបញ្ហាមួយចំនួនទៀតផងដែរ។

ខាងក្រោមនេះគឺជាផលប៉ះបាល់៧យ៉ាងនៃការលាបពណ៌សក់ញឹកញាប់ពេក ៖

1

១. ដំណើរការលើស : លាបពណ៌សក់ញឹកញាប់អាចធ្វើអោយសក់របស់អ្នកឆាប់ខូច ព្រោះតែថ្នាំលាបសក់មានផ្ទុកនូវជាតិអាម៉ូញាក់ (ឬសារធាតុគីមីស្រដៀងនឹងវា) និង peroxide ។ ដោយអាម៉ូញាក់បំបែកនៅតាមសក់របស់អ្នកហើយសារធាតុ peroxide បន្សាបជាតិពណ៌ធម្មជាតិដែលជាហេតុបណ្តាលអោយសក់ឆាប់ខូចនិងបែកចុង។

២. ប្រតិកម្មអាឡែស៊ី : ថ្នាំប្តូរពណ៌សក់អាចបណ្តាលឱ្យមានប្រតិកម្មអាលែហ្សីដែលវាមិនមែនជារឿងចម្លែកនោះទេ ព្រោះថ្នាំលាបសក់ជាទូទៅមានផ្ទុកនូវសារធាតុប៉ារ៉ាហ្វេនអ៊ីមៀនដែលជាអាឡែរហ្សីនិងមានផលប៉ះពាល់ទៅដល់ស្បែកក្បាលរបស់អ្នក។

3

៣. ផលប៉ះពាល់លើការមានកូន : មានការស្រាវជ្រាវនិយាយថាការលាបសក់មិនមានផលប៉ះពាល់ដល់ការមានកូនទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាក៏បង្ហាញពីហានិភ័យដែលអាចកើតមានក្នុងកំឡុងពេលដែលអ្នកកំពុងចង់មានផ្ទៃពោះឬកំពុងមានផ្ទៃពោះផងដែរ ដូចនេះដើម្បីជាការប្រសើរសូមអ្នកជៀសវាងការលាបសក់ក្នុងពេលដែលសំខាន់នេះដើម្បីប្រាកដថាសុខភាពរបស់អ្នកមិនអី។

៤.ការថែរក្សា : បន្ទាប់ពីលាបសក់ហើយអ្នកគួរតែទៅហាងធ្វើសក់ដើម្បីអោយជាងមានជំនាញច្បាស់លាស់ថែរក្សាសសៃសក់របស់អ្នកឬជ្រើសរើសប្រើផលិតផលល្អណាមួយដើម្បីផ្សាំសក់កុំអោយខូចរឺសំពោង។

2


៥. រលាកភ្នែក : ការមិនអនុវត្តដោយប្រយ័ត្នប្រយែងនៅពេលប្តូរពណ៌សក់របស់អ្នក អាចបណ្តាលឱ្យសារធាតុគីមីទាំងនោះទាក់ទងជាមួយភ្នែករបស់អ្នកវាអាចបណ្តាលឱ្យមានការរលាកភ្នែកឬភ្នែកពណ៌ក្រហម និងករណីខ្លះទៀតវាបណ្តាលឪ្យរលាកធ្ងន់ធ្ងរទៀតផង។

4

៦. ជំងឺហឺត : ជំងឺហឺតគឺជារោគសញ្ញាមួយនៃរោគសញ្ញាប្រតិកម្មធ្ងន់ធ្ងរទៅនឹងថ្នាំប្តូរពណ៌សក់។ ការបន្តស្រូបយកសារធាតុគីមីក្នុងថ្នាំសក់អាចបណ្តាលឱ្យអ្នកក្អក , ពិបាកដកដង្ហើម, រលាកសួត, រលាកបំពង់ក និងហឺតជាដើម។

៧. ជំងឺមហារីក : ថ្នាំលាបសក់ត្រូវបានគេណែនាំថាមានសមាសធាតុផ្សំដែលជាសារជាតិបង្កអោយមានជម្ងឺមហារីក។

5

ដូច្នេះដើម្បីជៀសវាងការប៉ះពាល់ខ្លាំងចំពោះសុខភាព អ្នកគួរតែប្តូរពណ៌សក់រយះពេលពី៦ខែ ទៅ១ឆ្នាំម្តង ម្យ៉ាងវិញទៀតអ្នកគួរតែទៅហាងកែសម្ផស្សដែលមានជំនាញផ្នែកពណ៌សក់ច្បាស់លាស់ដោយជ្រើសរើសផលិតផលដែលល្អនិងមានការណែនាំពីរបៀបប្រើប្រាស់ត្រឹមត្រូវ៕

6

 

 

ប្រភព ៖ បរទេស