អត្ថប្រយោជន៏អស្ចារ្យទាំង ៧យ៉ាង ដែលបានមកពីការស្រូបយកពន្លឺព្រះអាទិត្យ

តើអ្នកដឹងរឺទេថាការស្រូបយកពន្លឺព្រះអាទិត្យមានសារៈសំខាន់ប៉ុណ្ណា?តាមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថាពន្លឺព្រះអាទិត្យមានគុណប្រយោជន៍ជាច្រើនសម្រាប់រាងកាយនិងសុខភាពរបស់យើង ហើយខាងក្រោមនេះគឺជាហេតុផលដ៏អស្ចារ្យដែលអ្នកគួរតែស្រូបយកពន្លឺព្រះអាទិត្យអោយបានច្រើនជាងមុន។

32

១.ជួយអោយអ្នកគេងលក់ស្រួល

រាងកាយរបស់អ្នកបង្កើតអរម៉ូនមួយដែលមានឈ្មោះថាមេឡានីន ដែលមានសារៈសំខាន់ក្នុងការជួយអ្នកអោយគេងលក់។ ដោយសារតែរាងកាយរបស់អ្នកចាប់ផ្តើមផលិតវានៅពេលដែលយប់ ហេតុនេះមនុស្សជាច្រើនចាប់ផ្តើមងងុយគេងបន្ទាប់ពីព្រះអាទិត្យលិច ប៉ុន្តែរាងកាយរបស់យើងនឹងផលិតអរម៉ូននេះម្តងទៀតនៅពេលដែលត្រូវពន្លឺថ្ងៃ ។

ដូច្នេះនេះមានន័យថាប្រសិនបើអ្នកស្រូបយកពន្លឺព្រះអាទិត្យបានច្រើននៅពេលថ្ងៃ នោះវានឹងអាចជួយអោយអ្នកគេងលក់ស្រួលនៅពេលយប់។ ហើយតាមការស្រាវជ្រាវបង្ហាញថាការស្រូបយកពន្លឺព្រះអាទិត្យត្រឹមតែមួយម៉ោងនៅពេលព្រឹកនឹងជួយឱ្យអ្នកគេងលក់ស្រួលបានពេញមួយយប់។

33

២.កាត់បន្ថយភាពតានតឹង

ជាតិមេឡានីនក៏អាចកាត់បន្ថយភាពស្ត្រេសបានផងដែរ ដោយវាធ្វើអោយយើងមានអារម្មណ៍ល្អនិងមិនសូវខ្វល់ខ្វាយច្រើន។

34

៣.ជួយអោយឆ្អឹងរឹងមាំ

វិធីមួយក្នុងចំណោមវិធីល្អបំផុត (និងងាយស្រួលបំផុត) ដើម្បីទទួលបានវីតាមីនឌីគឺការចេញមកខាងក្រៅផ្ទះ ព្រោះរាងកាយរបស់យើងនឹងផលិតវីតាមីនឌីនៅពេលប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ ហើយអ្នកគ្រាន់តែចំនាយពេលស្រូបយកព្រះអាទិត្យប្រហែល ១៥ នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ម្យ៉ាងទៀតមូលហេតុដែលយើងត្រូវការវីតាមីនឌី ព្រោះវាអាចជួយឱ្យរាងកាយរក្សានូវជាតិកាល់ស្យូមនិងការពារឆ្អឹងអោយរឹងមាំ។

35

៤.រក្សាទម្ងន់


ការចេញទៅខាងក្រៅរយៈពេល៣០នាទី(ចន្លោះពីម៉ោង៨ព្រឹកនិងពេលថ្ងៃ) អាចផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់របស់អ្នកបាន។

៥.ពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន D ក៏មានសារៈសំខាន់ចំពោះប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ ហើយពន្លឺព្រះអាទិត្យអាចជួយអោយអ្នកពង្រឹងវាបាន។ ប្រព័ន្ធភាពស៊ាំល្អអាចជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងដូចជាមេរោគជំងឺមហារីកមួយចំនួន និងបង្កើនភាពជោគជ័យក្រោយពេលវះកាត់បានថែមទៀតផង។

36

៦.ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត

វាមិនត្រឹមតែជាការគិតរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែមានហេតុផលជាច្រើនដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាមនុស្សយើងស្ថិតនៅក្រោមពន្លឺព្រះអាទិត្យអាចធ្វើអោយមានអារម្មណ៍ប្រសើរឡើង។ ពន្លឺព្រះអាទិត្យជួយបង្កើនកម្រិតនៃសឺរ៉ូតូនីនរបស់អ្នកដែលជាសារធាតុគីមីជួយឱ្យរក្សាភាពស្ងប់ស្ងាត់និងផ្តោតអារម្មណ៍បានល្អ ហើយការប៉ះពាល់នឹងពន្លឺធម្មជាតិអាចជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់ជាដើម។

37

៧.ធ្វើអោយអ្នករស់បានយូរ

តាមការសិក្សាមួយដែលបានតាមដានពីស្ត្រីជនជាតិស៊ុយអែតចំនួន ៣ ម៉ឺននាក់បានបង្ហាញថាអ្នកដែលចំណាយពេលច្រើននៅក្រោមព្រះអាទិត្យអាចរស់នៅបានយូរជាងអ្នកដែលមិនសូវទទួលពន្លឺព្រះអាទិត្យ រហូតដល់៦ខែទៅ ២ឆ្នាំឯណោះ៕

 

 

ប្រភព ៖ បរទេស